ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១២ និង០៥នាទី ក្នុងករណីលួច( យកម៉ូតូ )កាលពីថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០១៦វេលាម៉ោង ១៩និង ៣៥នាទីនៅចំណុចផ្លូវលំ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យ ដែលឃាត់ខ្លួននោះទីមួយឈ្មោះ ចាន់ ផល្លា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសែងត្រី ស្នាកនៅផ្ទះគ្មានលេខភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។ ចំណែកជនរងគ្រោះឈ្មោះសំ ថាញ់ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ប្រាប់ថា ក្នុងករណីឃាត់ខ្លួនជនសង្ស័យនោះ កម្លាំងដកហូតបាន ម៉ូតូម៉ាកស៊ីរ៉ូសពណ៍ខ្មៅ១គ្រឿង សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខសៀមរាប 1A0485 ប្រគល់ម្ចាស់ដើមវិញ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុកាលពីថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០១៦វេលាម៉ោង ១៩ និង ៣៥នាទីនៅចំណុចផ្លូវលំភូមិពោធិ៍មង្កល សង្កាត់ព្រែកព្នៅ មានជនរងគ្រោះបានដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចប៉ុស្តិ៍ ដោយមានជនរងគ្រោះឈ្មោះ សំ ថាញ់បានជិៈម៉ូតូម៉ាកស៊ីរូសពណ៍ខ្មៅ១គ្រឿង ពាក់ស្លាកលេខសៀមរាប 1A 0485ចេញទៅកន្លែងបែរចិញ្ចើមត្រីបានទុកម៉ូតូនៅមាត់ទន្លេចំងាយប្រហែល១៥០ម៉ែត្រពេលមកវិញក៍បានបាត់ម៉ូតូរបស់ខ្លួន ហើយភ្លាមនោះមានអ្នកជិតខាងបានប្រាប់ថាឃើញជនសង្ស័យឈ្មោះចាន់ ផល្លាបានយកទៅបាត់ហើយ លុះដល់ថ្ងៃទី១០ ខែ តុលា ឆ្នាំ២០១៦ វេលាម៉ោង១២ និង ០៥នាទី ជនរងគ្រោះបានជួបប្រទះឃើញជនសង្ស័យនៅត្រង់ចំណុចកើតហេតុខាងលើក៏បានទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅដើម្បីឃាត់ខ្លួនសាកសួរតែម្តង ។
ប្រភពដដែលបន្តថា បន្ទាប់ពីឃាត់ខ្លួនមកសាកសួរហើយ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ បន្ទាប់ពីការឃាត់ខ្លួនជនសង្ស័យរួចមកកម្លាំងបានយកមកធ្វើការសួរនាំ និងបន្តនិតិវិធីចាត់ការតាមផ្លូវច្បាប់ ។
បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរបន្ត នៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសុំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ព្រែកជ័យ