ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀងកំពុងគំរាមកំហែងក្រុងស្វាយរៀង និងបណ្តាស្រុក ក្រុង ទាំង៨ ទូទាំងខេត្ត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ភ្លៀងធ្លាក់មួយសប្តាហ៌ជាប់គ្នាបណ្តាលឲ្យជន់លិចផ្ទះ សម្បែង ផលដំណាំរបស់ប្រជាពលរដ្ឋ ដែលរស់នៅជាយក្រុងស្វាយរៀងចំនួន៨១៣គ្រួសារ លិចផលដំណាំស្រូវចំនួន៦៧,៩៥ហិកតា ហើយកំពុងគំរាមកំហែងជនលិចក្នុងក្រុងទៀត បើសិនភ្លៀងនៅតែធ្លាក់រាល់ថ្ងៃបន្តទៀត ហើយកំពុងលិចផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនគ្រួសារនៅតាមបណ្តាក្រុងស្រុកទូទាំងខេត្ត ជាពិសេសស្រូវ និងផលដំណាំរួមផ្សំរាប់រយហិកតាអាជ្ញាធរកំពុងចាត់វិធានការត្រៀមកម្លាំងសង្គ្រោះ ។

បើតាមលោកឈីវ សារ៉ន អភិបាលរងក្រុងស្វាយរៀង បានឲ្យដឹងថា មកដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្រុងស្វាយរៀង មានប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ សរុបចំនួន៨១៣គ្រួសារ និងលិចស្រូវចំនួន៦៧,៩៥ហិកតា ក្នុងនោះសង្កាត់ស្វាយរៀង រងគ្រោះចំនួន៨៦គ្រួសារ ។ គ្រួសាររងគ្រោះលិចផ្ទះទាំងស្រុងភូមិរោងបន្លែ ២៨គ្រួសារ ត្រូវជម្លៀសមកទួលសុវត្ថិភាព ភូមិមេភ្លើង៦គ្រួសារ ជម្លៀកមកទួលសុវត្ថិភាព ដោយពួកគាត់បានសំណូមពរ ទី១ អង្ករ ទី២ ធុងទឹក (ទឹកស្អាតប្រើប្រាស់) ទី៣ កៅស៊ូតង់ សង់តូបធ្វើជាជម្រកស្នាក់នៅបណ្តោះអាសន្ន ។ សង្កាត់ព្រៃឆ្លាក់ រងគ្រោះ៣៦៨គ្រួសារ លិចដំណាំរួមផ្សំមួយចំនួន លិចផ្លូវកៅស៊ូ ចំនួន២ខ្សែប្រវែង២ ២០០ម៉ែត្រ លិចផ្លូវបេតុង១ខ្សែ ប្រវែង២៥០ម៉ែត្រ និងលិចផ្លូវក្រាលខ្សាច់ភ្នំប្រវែង១៥០០ម៉ែត្រ ។ សង្កាត់គយត្របែកប្រជាពលរដ្ឋរងគ្រោះ៣៥គ្រួសារលិចស្រូវ១ហិកតា៥០អា ។ សង្កាត់ចេក ប្រជាពលរដ្ឋរងគ្រោះចំនួន១៦៩គ្រួសារលិចស្រូវចំនួន៦៦ហិកតា ៤៥អា ក្នុងនោះ៤គ្រួសាររងគ្រោះធ្ងន់ ត្រូវសង្គ្រោះបន្ទាន់ ។ សង្កាត់សង្ឃ័រ ប្រជាពលរដ្ឋរងគ្រោះចំនួន១០០គ្រួសារ ។ លោកអភិបាលខេត្តបានឲ្យដឹងថា គ្រោះធម្មជាតិជំនន់ទឹកភ្លៀងបានជនលិចក្នុងខេត្តសរុប៥ក្រុងស្រុកលិចដំណាំស្រូវ១០២,៩១១ហិកតាខូចខាតទាំងស្រុង២៣៩ហិកតាដំឡូងមីខូតខាត៦៧៥ហិកតា និងលិចផ្ប្រជាពលរដ្ឋសរុប១០៥២ខ្នង ។ ១-ក្រុងស្វាយរៀង៖ លិច០៥សង្កាត់ប្រជាពលរដ្ឋរងគ្រោះ៨១៣គ្រួសារលិចដំណាំស្រូវចំនួន៦៧ហិកតា៩៥អា ។ ២-ស្រុកស្វាយជ្រំ: ទឹកជន់លិចចំនួន ០៩ឃុំ ដាំណាំស្រូវ៦៧,៤៨០ ហិកតា ផ្ទះប្ររដ្ឋ១៩៧គ្រួសារ ។ ៣ស្រុកកំពង់រោទិ៍ ទឹកជន់លិចចំនួន០៨ឃុំដាំណាំស្រូវ៧៦០ហិកតា(ខូចខាតទាំងស្រុង២៣៩ ហិកតា) ។ ៤-ស្រុករមាសហែក៖ ទឹកជន់លិចចំនួន ០៩ឃុំ ដាំណាំស្រូវ៣៤,៤៤៥ហិកតា ដំឡូងមី ៦៧៥ ហិកតា ផ្ទះប្រ/រដ្ឋ ៤២ ខ្នង ។ ៥-ស្រុកចន្ទ្រា៖ទឹកជន់លិចចំនួន ០២ឃុំ ដាំណាំស្រូវ២២៦ ហិកតា ។ សរុបទឹកជន់លិច ០៥ ក្រុង ស្រុក ដំណាំស្រូវ ១០២,៩១១ ហិកតា ខូខាតទាំងស្រុង ២៣៩ហិកតា ដំឡូងមី៦៧៥ ហិកតា និងផ្ទះប្រ/រដ្ឋ ១.០៥២ ខ្នង ហើយបើទឹកភ្លៀងនៅតែធ្លាក់បន្តទៀត ប្រជាពលរដ្ឋ អាចរងគ្រោះបន្ថែមទៀត ជាពិសេស

ក្រុងស្វាយរៀងទឹកកំពុងឡើងកម្ពស់ខ្ពស់ពេញព្រៀបទំនប់ក្រវ៉ាត់ក្រុងនៅសល់តែកម្ពស់០៣តឹកទៀត អាចលិចចូលក្នុងក្រុងរដ្ឋបាលខេត្តកំពុងដឹកដីមកដាក់តាមទំនប់ក្រវ៉ាត់ក្រុងដើម្បីច្រកដាក់បាវត្រៀមទប់ទឹកតាមក្រវ៉ាត់ក្រុងនិងត្រៀមកម្លាំងសង្គ្រោះ២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះដោយប្រការផ្សេងៗ ៕ យឹម សុថាន

e4-4 e4 e4-1 e4-2 e4-3


ចែករំលែក៖