ភ្នំពេញ ៖ បន្ទាប់ពីភ្លៀងរលឹមតិចៗរួច មកបុរស២នាក់បានបើកម៉ូតូក្នុងល្បឿនលឿនដូចគ្នាដោយគេមិនដឹងថា ភាគីទាំង សងខាងចេញពីម្តុំណានោះទេ បានបុកគ្នា ចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យភាគី ម្ខាងស្លាប់នៅក្នុងថ្លុកឈាមនិងភាគីម្ខាង ទៀតរងរបួសជាទម្ងន់ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូនឹងម៉ូតូដែលបណ្តាលឲ្យបុរសម្នាក់ ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ខាងលើនេះកើតឡើងលើបណ្តោយផ្លូវ២០០៤ ជិតភោជនីយដ្ឋានអូប៉េរ៉ា ក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខវេលា ម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១២ ខែ តុលា ឆ្នាំ២០១៦។
ភាគីជនរងគ្រោះដែលបាត់បង់អាយុ ជីវិតមានអាយុប្រហែល៤០ឆ្នាំ មាឌធំជិះ ម៉ូតូមួយគ្រឿងម៉ាកស្មាស់ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BC-9981 និងភាគីម្ខាងទៀតជិះម៉ូតូម្នាក់ឯងរងរបួសធ្ងន់ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខស្វាយរៀង 1A-6598 ។
សមត្ថកិច្ចនគរបាលចរាចរខណ្ឌសែន សុខបានចុះមកដល់កន្លែងកើតហេតុរួច ធ្វើការវាស់វែងបញ្ជូនករណីគ្រោះថ្នាក់ចរា ចរណ៍រវាងម៉ូតូនឹងម៉ូតូខាងលើនេះទៅឲ្យ ខាងនគរបាលចរាចរផ្លូវគោករាជធានីភ្នំ ពេញដើម្បីចាត់ការបន្តតាមច្បាប់ ។
ដោយឡែកជនរងគ្រោះដែលបាត់បង់ ជីវិតត្រូវបានវេចខ្ចប់លើកដាក់ហ្វ្រង់ការដឹកយកតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
បើតាមប្រភពព័ត៌មាននៅកន្លែងកើត ហេតុបានឲ្យដឹងថា មុនពេលកើេតហេតុ នោះជនរងគ្រោះដែលបាត់បង់ជីវិតបានជិះម៉ូតូម៉ាកស្មាស់របស់ខ្លួនយ៉ាងលឿននៅ លើបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពី ជើងឆ្ពោះមកត្បូង។ ដោយឡែកជនរង គ្រោះដែលជិះម៉ូតូម៉ាកហុងដាសេ១២៥ ម្នាក់ឯងដែលនោះបានធ្វើដំណើរក្នុងទិស ដៅបញ្រ្ចាសគ្នាតែមកដល់ចំណុចកើេតហេតុ អ្នកបើកម៉ូតូហុងដាសេ១២៥ ជិះបញ្ច្រាស ទិសស្របជាមួយនឹងសួនច្បារកណ្តាលផ្លូវ បណ្តាលឲ្យបុកគ្នាចំពីមុខយ៉ាងពេញទំហឹង តែម្តង ៕ អរុណរះ