ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់មនុស្ស២នាក់ដែលលួចឆក់ត្រីក្នុងតាមដងទន្លេ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពឆក់ត្រីខុសច្បាប់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុច បឹងខ្ពប ស្ថិតក្នុង ភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែង ។

មន្ត្រីខណ្ឌ័រដ្ឋបាលជលផលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ១.ឈ្មោះ អៀរ ធឿន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ភូមិច្រេស ឃុំតាងិល ស្រុកកំពង់លែង និង ២. ឈ្មោះ រឿន វាសនា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួន កម្លាំងយោធាបានចេញល្បាតតាមដងទន្លេ នៅពេលទៅដល់ចំណុចខាងលើ ក៏បានប្រទះឃើញក្រុមឆក់ត្រីបាននឹងកំពុងធ្វើសកម្មភាពឆក់ត្រី នៅចំណុចបឹងខ្ទប ហើយក៏បានចាប់ឃាត់ទាំងយប់ លុះព្រឹកឡើង ថ្ងៃទី១៣ ខែតុលា ទើបកម្លាំងយោធាបញ្ជូន ជនសង្ស័យនេះមកខណ្ឌ័រដ្ឋបាលជលផលខេត្ត ជាមួយ និងវត្ថុតាងមាន អាំងវ៉ែទ័រឆក់ត្រី១គ្រឿងអាគុយ៤០អំពែ១គ្រឿង ដងឆក់១គូ និងត្រីមួយចំនួន ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរដ្ឋបាលជលផល កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់កបន្តតាមនីតិវិធី ៕ ចន្ថា

aes aes-1


ចែករំលែក៖