ព័ត៌មានទាន់ហេតុការណ៍៖

ជនមិនស្គាល់មុខយកដាវសាំមូរ៉ៃកាប់យុវជនម្នាក់រងរបួសធ្ងន់​មិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់កំពុងតែដើរតាមផ្លូវ ស្រាប់តែត្រូវជនមិនស្គាល់មុខ យកដាវសាំមូរ៉ៃមកកាប់ពីក្រោយបណ្ដោយឱ្យរបួសក្បាល ដោយមិនដឹងពីមូហេតុ ។ ក្រោយធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួនបាត់សម្រោល ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យុវជនជាជនរងគ្រោះមិនបានស្គាល់ អត្តសញ្ញាណ នោះទេ ។

សេចក្តីរាយការណ៍ឲ្យដឹងថា មុនពេលកើតជនរងគ្រោះបានទៅចូលមើលគេលេងហ្គេមបាញ់ត្រីមួយកន្លែង នៅម្ដុំរង្វង់មូលក្បាលថ្នល់ ក្រោយមក បានចេញមកខាងក្រៅ ស្រាប់តែមានជនមិនស្គាល់មុខមួយក្រុមយកដាវសាំមូរ៉ៃមកកាប់ពីក្រោយបណ្ដោយឱ្យរបួសក្បាល ដោយមិនដឹងពីមូហេតុ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកយកទៅគ្លីនិកឯជនមួយកន្លែង ៕ ស រស្មី

image1


ចែករំលែក៖