ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិតែងតាំងជាផ្លូវការអគ្គលេខាធិការថ្មី

ចែករំលែក៖

សារព័ត៌មានBBC នៅថ្ងៃទី១៤ ខែតុលា បានផ្សាយថា អតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល លោក Antonio Guterres អាយុ៦៧ឆ្នាំ បានតែងតាំងជាអគ្គលេខាធិការអង្គការសហប្រជាជាតិជាផ្លូវការហើយ ។

លោក Antonio Guterres និងឡើងកាន់តំណែង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ក្រោយពេលលោកបាន គីមូន បញ្ចប់អាណត្តិទីពីររបស់លោក ដែលមានរយៈ៥ឆ្នាំ ។

កាលពីថ្ងៃទី១២ ខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតមិនផ្លូវការ ដើម្បីសម្រេចថា តើបេក្ខជនណា អាចឡើងកាន់តំណែងអគ្គលេខាធិការអង្គការសហប្រជាជាតិ បន្តពីលោកបាន គីមូន ចាប់ពីថ្ងៃ១មករា ឆ្នាំក្រោយនេះ។ការបោះឆ្នោតមិនផ្លូវការនេះ បង្ហាញថា លោកអង់តូនីញ៉ូ ហ្គូទែររ៉េស ជាអតីតនាយករដ្ឋមន្ត្រីព័រទុយហ្កាល់ ជាបេក្ខជននាំមុខគេ ៕
dwe


ចែករំលែក៖