ព័ត៌មានទាន់ហេតុការណ៍៖

គ្រូពេទ្យមណ្ឌលសុខភាពសំរោងក្រោមចាក់ថ្នាំអ្នកជំងឺលើសឈាមប្រតិកម្មថ្នាំ ប្រកាច់ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ដោយសារតែមិនសូវស្រួលខ្លួន ទើបហៅលោកគ្រូពេទ្យមកពិនិត្យ ហើយចាក់ថ្នាំ១ម្ជុល ធ្វើឲ្យប្រកាច់ស្លាប់ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិត្រពាំងអញ្ចាញចាស់ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហួត ព្រិច ភេទប្រុស អាយុ៦៤ឆ្នាំ ម៧ខរបរកសិករ រស់នៅភូមិត្រពាំងអញ្ចាញចាស់ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានប្រពន្ធឈ្មោះ លន់ នី អាយុ ៦៤ឆ្នាំ មុខរបរ កសិករ មានកូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ រស់នៅក្នុងបន្ទុកគ្រួសារខាងលើ ។ ចំណែកលោកគ្រូពេទ្យមានឈ្មោះ ពេទ្យ សែ ចក់ ភេទប្រុស អាយុ៧៤ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

តាមក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ មានជំងឺលើសឈាម ហើយមុនកើតហេតុ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៥ ខែតុលា ជនរងគ្រោះបានហៅគ្រូពេទ្យដែលបម្រើការងារនៅមណ្ឌលសុខភាពសំរោងក្រោម ដែលជាគ្រូពេទ្យប្រចាំគ្រួសារខាងលើ ហៅតាមទូរស័ព្ទមកធ្វើការពិនិត្យ ខណៈដែលជនរងគ្រោះមានអាការៈមិនស្រួលខ្លួន ងងិតវិលមុខ ហើយគ្រូពេទ្យចាក់ថ្នាំមួយម្ជុលហើយទៅចាកចេញទៅបាត់ទៅ ជនរងគ្រោះក៏សម្រាកនៅលើគ្រែសំយ៉ាបផ្ទះ លុះរហូតដល់វេលាម៉ោង២រសៀល ក្រោយពីគ្រូពេទ្យទៅបាត់ កូនប្រុសរបស់ជនរងគ្រោះបានទៅដាស់ឪពុក ដែលសម្រាកលើគ្រែ ក្នុងបំណងមើលប្រដាល់តាមទូរទស្សន៍ បែជា ឃើញឪពុកប្រកាច់ កន្រ្តាក់ដៃជើងស្លាប់ ទើបបង្កឲ្យភ្ញាក់ផ្អើល ក្រុមគ្រួសារ អ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ច ចុះពិនិត្យមើល ។

សាកសពក្រោយពីសមត្ថកិច្ចជំនាញខណ្ឌ ពិនិត្យ និងសន្និដ្ឋាន ជនរងគ្រោះប្រតិកម្មថ្នាំ ទើបរហូតដល់គាំងបេះដូងស្លាប់ ។ នៅកន្លែងកើតហេតុ ឃើញវត្តមានគ្រូពេទ្យ សែ ចក់ ចេញមុខមកធ្វើការសម្របសម្រួលជាមួយ សាច់ញាតិជនរងគ្រោះ កុំឲ្យប្តឹងផ្តល់ តែទោះជាយ៉ាងណាក្តី ដោយក្រុមគ្រួសារមិនអស់ចិត្ត ទើបសម្រេចឲ្យនគរបាលជំនាញ ក្រុងមកពិនិត្យ និងកោសល្យវិច័យជាមុនសិន ដើម្បីបញ្ជាក់ពីមូលហេតុរបស់ជនរងគ្រោះ ៕ សុខាសែនជ័យ

image4 image1 image2 image3


ចែករំលែក៖