ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២ថ្ងៃសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញស្កេម ឃាត់ខ្លួនជនបរទេស៣៩៨នា

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច បង្ក្រាបបទល្មើសអនឡាញស្កេម រយៈពេល២ថ្ងៃ នៅរាជធានីភ្នំពេញ កែប និងបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេស ៣៩៨នាក់។

ប្រតិបត្តិការក្នុងរយៈពេល២ថ្ងៃ ពីថ្ងៃទី០៦-០៧ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ មាន២ករណីគឺ៖

ករណីទី១ នៅថ្ងៃទី០៦ ខែមេសា សមត្ថកិច្ចបានចុះឆែកឆេរ ខុនដូភ្នំពេញកាឡាក់ស៊ីហ្គាដេន ក្នុងខណ្ឌសែនសុខ រកឃើញជនបរទេស ២១៨នាក់ ដកហូតបានសម្ភារៈមួយចំនួនធំ។

ករណីទី២ នៅថ្ងៃទី០៦ ខែមេសា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះទៅទីតាំង បុរីហ្គោឌែនឃី ផ្ទះលេខ A01 A02 និងC09 ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយបានឃាត់ខ្លួនជនបរទេស ២៧នាក់។

នៅខេត្តកែប ព្រឹកថ្ងៃទី០៧ ខែមេសា កម្លាំងសមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្តកែប បានចុះបង្រ្កាបជាក់ស្តែង នៅផ្ទះជួលមួយកន្លែងឈ្មោះ ហាន់ ហឿន ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ពាក់ព័ន្ធបទល្មើស Online Scams និងបានឃាត់ខ្លួនជនបរទេសសរុប ១៤នាក់។

នៅខេត្តបន្ទាយមានជ័យ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបានចុះបង្រ្កាបជាក់ស្តែងនៅចំណុចកាស៊ីណូ អ័រគីដេ និងសណ្ឋាគារ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានកម្ពស់ ៤ជាន់ និងមានបន្ទប់សរុបចំនួន ៥២ ក្នុងនោះជាន់ទី១ ពិនិត្យឃើញមាន កុំព្យូទ័រ និងទូរសព្ទដៃ ព្រមទាំងឧបករណ៍សម្ភារៈមួយចំនួនសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈ៣ជាន់ទៀតជាបន្ទប់សម្រាប់ស្នាក់នៅ ដោយសមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនបរទេស ១៣៩នាក់៕ជ្រោយពេជ្រ


ចែករំលែក៖