ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល ប៉ុស្តិ៍ ច្បារ អំពៅ ទី ២ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានចាប់ឃាត់ខ្លួន ជនសង្ស័យ ០២ នាក់ ជា ចៅស្រី បង្កើត ក្រោយ ធ្វើ សកម្មភាពចាក់ សម្លាប់ យាយបង្កើតខ្លួន ព្រោះតែ ខឹងរឿង ហាមឃាត់ មិន ឲ្យមាន ស្នេហា ក្នុង វ័យ សិក្សា។
ហេតុការណ៍ នេះ បង្ក ភ្ញាក់ផ្អើល កាលពីវេ លា ម៉ោង១១ ព្រឹក ថ្ងៃ ទី០៦ ខែមេសា ឆ្នាំ ២០២៦ នៅ ចំណុច ផ្ទះ លេខ៣ អា តាម បណ្តោយ ផ្លូវ លេខ៦២០ ភូមិ កណ្តាល សង្កាត់ ច្បារ អំពៅ ទី ២ ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ។
ជន រង គ្រោះឈ្មោះ ទី គង់ ភេទ ស្រី អាយុ ៦៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ដូរ ស្នាក់ នៅផ្ទះ កើតហេតុ ខាងលើ។
ជនសង្ស័យ ទី១.ឈ្មោះ សេង ច័ន្ទ បូ ណ៍ មី អាយុ ១៩ ឆ្នាំ និងទី២.ឈ្មោះ សេង ហេង សានី កា អាយុ ១៨ ឆ្នាំ អ្នក ទាំងពីរ ស្នាក់ នៅផ្ទះ កើតហេតុ។
ប្រភព ព័ ត៌ មាន ពី មន្ត្រីនគរបាល បានឲ្យដឹង ថា បន្ទាប់ ពី មានការ រាយការណ៍ ពី គ្រួសារ សាច់ញាតិ ថាមាន មនុស្ស ស្លាប់ នៅ ក្នុង មូលដ្ឋាន ភ្លាម ៗ សមត្ថកិច្ច បាន រាយការណ៍ បន្តជូនមន្ត្រី ជំនាញ ចក្ខុ កោសល្យវិច័យ ហើយបាន ចុះ ទៅ ត្រួតពិនិត្យ សព បែរជា រក ឃើញ មាន ស្លាកស្នាម កាំបិត ពីក្រោយ ខ្នង។ ទើប កម្លាំង សមត្ថកិច្ច បើក ការ ស្រាវជ្រាវ រហូត ឈាន ដល់ ការ ឃាត់ខ្លួន ជនដៃដល់ចំនួន ០២ នាក់ ជា ចៅស្រី បង្កើត ដែល ស្នាក់ នៅ ជាមួយ គ្នា នាំយក ទៅ សាកសួរនៅ អធិការដ្ឋាន នគរបាល រាជធានី ភ្នំពេញ។
ជនសង្ស័យ ទាំង ០២ នាក់ បានសារភាពចំពោះមុខសមត្ថកិច្ចថា កាលពី វេលា ម៉ោង១០: ២០ នាទី យប់ ថ្ងៃ ទី០៥ ខែមេសា ឆ្នាំ ២០២៦ ដោយ ខ្លួន បាន យក កាំបិត ចុង ស្រួច ចាក់ ទៅ លើ លោកយាយពីក្រោយ ខ្នងចំនួន ១ កាំបិត បណ្តាល ឲ្យហូរ ឈាមស្លាប់ តែ ម្តង។ មូលហេតុ ខ្លួន បាន គុំកួន ជាមួយ លោកយាយជា យូរ មក ហើយ ព្រោះតែ លោកយាយ បាន ហាមឃាត់ ខ្លួន មិន ឲ្យមាន ស្នេហាក្នុង វ័យ សិក្សា។
បច្ចុប្បន្ន សមត្ថកិច្ច បាន កសាង សំណុំរឿង ជនសង្ស័យ ទាំង ០២ នាក់ បញ្ជូន ទៅ តុលាការ ដើម្បី អនុវត្តន៍តាមផ្លូវ ច្បាប់៕ជ្រោយពេជ្រ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច