ព័ត៌មានទាន់ហេតុការណ៍៖

លោកXi Jinpingណែនាំទិសដៅនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃឧស្សាហកម្មសេវាកម្ម ដើម្បីបង្កើតនិម្មាបនកម្មថ្មីសម្រាប់ការអភិវឌ្ឍ

ចែករំលែក៖

អន្តរជាតិ ៖ នាពេលថ្មីៗនេះ ​លោក​Xi Jinpingប្រធានរដ្ឋ​ចិន​បាន​ផ្តល់​អនុសាសន៍ណែនាំដ៏សំខាន់​ដល់​ការអភិវឌ្ឍ​ឧស្សាហកម្ម​សេវាកម្ម ​ដោយ​ទាមទារឱ្យ​ជំរុញ​ឧស្សាហកម្ម​សេវាកម្ម​លើកកម្ពស់​គុណភាពឡើងមួយ​កម្រិតទៀត​ ​ធ្វើ​​ឧស្សាហកម្មសេវាកម្ម​សម្រាប់​ផលិតកម្ម​កាន់តែមាន​វិជ្ជាជីវៈ​និង​មានគុណភាពខ្ពស់ ​និងធ្វើឱ្យឧស្សាហកម្មសេវាកម្ម​សម្រាប់​ជីវភាពរស់នៅ​កាន់តែមានគុណភាពខ្ពស់​និងងាយស្រួល ​ដែល​បាន​ចង្អុលបង្ហាញ​ពី​ទិសដៅ​​សម្រាប់ការអភិវឌ្ឍ​ប្រកប​ដោយ​គុណភាពខ្ពស់​នៃឧស្សាហកម្មសេវាកម្ម។

ចាប់​ពី​សមាជ​បក្សកុម្មុយនីស្ត​ចិន​លើក​ទី​១៨​មក​ ​លោក​Xi Jinpingបាន​យកចិត្តទុកដាក់​ខ្ពស់​ដល់​ការអភិវឌ្ឍ​នៃ​ឧស្សាហកម្ម​សេវាកម្ម​ ដោយបានសង្កត់ធ្ងន់ថា ​ត្រូវតែ​ជំរុញ​ការអភិវឌ្ឍ​ដោយ​ប្រមូលផ្តុំ​នៃឧស្សាហកម្មងើបឡើងវិញ​ ​ជំរុញ​ការ​ធ្វើ​សមាហរណកម្មឲ្យ​ស៊ីជម្រៅ​នៃ​ឧស្សាហកម្ម​សេវាកម្ម​ទំនើប​ជាមួយនឹង​ឧស្សាហកម្ម​កម្មយន្តសាល​ជឿនលឿន​និងកសិកម្មទំនើប ​ដើម្បី​រួមចំណែក​ដល់​ការ​ធ្វើបរិវត្តកម្ម​នៃឧស្សាហកម្ម។

ទាក់ទងនឹងវិស័យសេវាកម្មសម្រាប់ជីវភាព​រស់នៅ​​ លោក​Xi Jinpingបាន​ចង្អុលបង្ហាញថា ត្រូវតែជំរុញ​​ការអភិវឌ្ឍរួមគ្នានៃវប្បធម៌ ពាណិជ្ជកម្ម ទេសចរណ៍​និងកីឡា ​លុប​បំបាត់​ការរឹតបន្តឹង​មិន​សមហេតុផល​ក្នុង​វិស័យ​ប្រើប្រាស់ ​បញ្ចេញ​សក្តានុពល​នៃ​ការប្រើប្រាស់​ក្នុង​វិស័យ​សេវាកម្ម ​យកចិត្តទុកដាក់ចំពោះមនុស្សចាស់​និងកុមារ កែលម្អ​សេវាថែទាំ​មនុស្សចាស់​និង​សេវាថែទាំកុមារ ​លើកកម្ពស់​កម្រិតសេវាវប្បធម៌​ដើម្បី​បង្កើនអារម្មណ៍សុភមង្គល​របស់​ប្រជាជន។

ទន្ទឹមនឹងនេះ លោក​Xi Jinping​បាន​សង្កត់ធ្ងន់​ថា ​ត្រូវ​តែ​ពង្រីក​ការបើកចំហចំពោះ​បរទេស​​ដោយ​កម្រិតខ្ពស់ ស្របតាមច្បាប់សេដ្ឋកិច្ច​និងពាណិជ្ជកម្មអន្តរជាតិដែលមានស្តង់ដារខ្ពស់ ​បើក​ទីផ្សារសេវាកម្មឱ្យមានរបៀបរៀបរយ ​លើកកម្ពស់​ការអភិវឌ្ឍពាណិជ្ជកម្មសេវាកម្ម​ប្រកប​ដោយ​គុណភាពខ្ពស់ ​ផ្តល់ “សេវាកម្មចិន”​ដែល​មានគុណភាពខ្ពស់ដល់​ពិភពលោក​តាម​រយៈការអភិវឌ្ឍប្រកបដោយ​គុណភាពខ្ពស់របស់ប្រទេសចិន ​ដើម្បី​បង្កើតនិម្មាបនកម្ម​ថ្មី​នៃ​ការ​អភិវឌ្ឍ៕

ប្រភព ៖ (CCFR)


ចែករំលែក៖