ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃ១៨ ខែតុលា ឆ្នាំ២០១៦ មានករណីអគ្គិភ័យមួយកើតឡើង នៅចំណុចភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តរបណ្តាល ឆេះកុដិវត្តជាំស្វាយអស់គ្មានសល់ មូលហេតុដោយសារកូនសិស្សដុតធូបចោលមិ នបានប្រយ័ត្ន ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលបានអោយដឹងថា កុដិលោកវត្តជាំស្វាយមានទំហំ៥ ម៉ែត្រគុណ៦ម៉ែត្រ មួយខ្នង ធ្វើពីឈើប្រកស័ង្កសីឆេះអស់ទាំងស្រុង ក្នុងនោះសម្ភារដែលបានខូចខាត ឆេះទូរស័ព្ទដៃ១គ្រឿង ឆៃយា២សន្លឹក តុ២គ្រឿង ពុទ្ធដិមាករ២ព្រះអង្គ តែមិនបណ្ដាលអោយមានគ្រោះដល់អាយុជីវិតមនុស្សឡើយ ។
លោកអ៊ួង ម៉ាលី អធិការស្រុកសណ្ដានបានប្រាប់អោយដឹងថា មូលហេតុមកពីកូនសិស្សលោកដុតធូបនៅលើកុដិមិនប្រយ័ត្នបណ្ដាលឲ្យឆាបឆេះ នៅពេលដែលលោកកំពុងសឹង(ដេក)ពេលថ្ងៃ លុះព្រះសង្ឃភ្ញាក់ ក៏ស្ទុះក្រោកទាន់ ទើបមិនបណ្ដាលឲ្យគ្រោះថា្នក់ដល់ជីវិត ៕ ប៊ុន រិទ្ធី