ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង សហការបង្ក្រាបទីតាំងលាក់ទុកឈើល្មើសច្បាប់

ចែករំលែក៖

ខេត្តឧត្តរមានជ័យៈ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ដោយមានការស្នើសុំពីលោក សោ សុភ័ក្រ្ត ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តឧត្តរមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង ដឹកនាំ អនុសេនីយ៍ឯក សែ បឿន មេបញ្ជាការរងក្រុងសំរោង សហការជាមួយកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ បានចុះបង្ក្រាបករណីលាក់ទុកឈើល្មើសច្បាប់១លើក នៅក្នុងចំការដោយគ្មានម្ចាស់ ស្ថិតនៅចំណុច ភូមិគោកចាន់រី សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ ម៉ាស៊ីនជ្រៀកឈើ១គ្រឿង, ឈើប្រណីត៣០២ដុំ ស្មើនឹង៣៧១គីឡូក្រាម ។ ជនសង្ស័យ និងវត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនីតិវិធី ៕ ប៉ែននួន

as as-1


ចែករំលែក៖