ព័ត៌មានទាន់ហេតុការណ៍៖

គ្រូគង្វាលយេស៊ូគ្រិស្តល្បួងក្មេងស្រីរួមភេទ​ក្នុង​ព្រះវិហារសរុប៨នាក់ត្រូវចាប់ខ្លួន

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្រោយពីស្រាវជ្រាវយ៉ាងម៉ត់ចត់សមត្ថកិច្ចបានរកឃើញគ្រូ គង្វាលសាសនាយេស៊ូគ្រិស្តជនជាតិកូរ៉េម្នាក់បានល្បួងក្មេងស្រីជាបន្តបន្ទាប់ដល់ទៅ៨នាក់រួមភេទក្នុងព្រះវិហារក្រោយពី អាណាព្យាបាលក្មេងស្រីប្តឹង ។

នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនកាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ បានដឹកនាំកម្លាំងចុះ ឃាត់ខ្លួនគ្រូគង្វាលសាសនាយេស៊ូគ្រិស្ត ជនជាតិកូរ៉េម្នាក់ បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះថាជនសង្ស័យបានល្បួងកូនគាត់និងក្មេងស្រីផ្សេងទៀតទៅរួមភេទម្តងម្នាក់ៗរហូតដល់ទៅ៨នាក់បន្តបន្ទាប់នៅក្នុងព្រះវិហារយេស៊ូគ្រិស្ត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប រួចឲ្យប្រាក់បន្តិចបន្តួចបិទមាត់ ។

នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យនេះឈ្មោះ PARK YOUL អាយុ៦២ឆ្នាំ ស្នាក់នៅក្នុងព្រះវិហារយេស៊ូគ្រិស្តស្ថិតនៅភូមិ-ឃុំខាងលើ ។ ការចាប់ខ្លួនជនសង្ស័យនេះធ្វើឡើងទៅតាមពាក្យបណ្ដឹងរបស់លោក មាស សារិន ជាឪពុកក្មេងស្រីរងគ្រោះ ។

មន្ត្រីដដែលបញ្ជាក់ថាក្រោយពេល ចាប់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចនាំ ទៅសាកសួរនៅស្នងការដ្ឋាននគរបាល ខេត្តសៀមរាបទើបដឹងថា គ្រូគង្វាលរូបនេះធ្លាប់បានទិញពេស្យាចារកុមាររហូតទៅដល់៨នាក់ដែលធ្វើឡើងតាំងពីឆ្នាំ ២០១១មកម្លេ៉ះដោយជនរងគ្រោះមាន អាយុចាប់ពី១៣ឆ្នាំរហូតដល់២១ឆ្នាំ ។

ប្រភពបានបន្តថា នៅពេលរួមភេទម្តងៗជនសង្ស័យបានចំណាយប្រាក់ឲ្យជនរងគ្រោះបន្តិចបន្តួចហើយ កន្លែងដែលគេរួមភេទធ្វើឡើងនៅក្នុងព្រះវិហារយេស៊ូគ្រិស្គតែមួយគត់។ នេះបើតាមការឆ្លើយសារភាព របស់ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចពេលសាកសួរ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការតាមច្បាប់ ៕ សហការី

aes


ចែករំលែក៖