ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនទៅបុកលោកតាម្នាក់ជិះកង់បណ្ដាលឲ្យស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើងឡើង ដែលមានលោកតាចំណាស់ម្នាក់ កំពុងជិះកង់ ស្រាប់តែមានបុរសម្នាក់ទៀត ជិះម៉ូតូមកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យលោកតាបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកបុរសបង្កហេតុ បានរងរបួសធ្ងន់ និងត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរលោកសង្ឃ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២និង៤៥រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុចជិតនឹងមុខក្រុមហ៊ុនអេសប៊ី អាហរណ៍ នីហរណ៍ដឹកជញ្ជួន ស្ថិតក្នុង ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុលោកតាដែលរងគ្រោះបានជិះកង់ម្នាក់ឯងក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកវីវ៉ាពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1K.7754 ដែលជិះម្នាក់ឯង ស្របទិសគ្នាហើយមិនដឹងយ៉ាងមិចក៏មកបុកកង់លោកតាពីក្រោយពេញទំហឹងតែម្ដង បណ្ដាលឲ្យ រូបគាត់ដួលបោកបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង ។

ចំណែកបុរសបង្កហេតុនោះបានរងរបួសធ្ងន់ហើយត្រូវរថយន្តមកកិនពីលើថែមទៀត បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃតែមិនសង្ឃឹមថាអាចសង្គ្រោះបាននោះទេព្រោះស្ថានភាពធ្ងន់ធ្ងរពេក។ ដោយឡែកសពលោកតារងគ្រោះមិនបានស្គាល់អត្តសញ្ញាណទេ តែគាត់មានអាយុប្រហែល៧០ឆ្នាំជាង ចំណែកបុរសបង្កមិនស្គាល់អត្តសញ្ញាណដូចគ្នា ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយបានទំនាក់ទំងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយកម៉ូតូបង្កនិងកង់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ។ ចំណែកសពលោកតារងគ្រោះ ត្រូវសមត្ថកិច្ចយកទៅតម្កល់នៅវត្តទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខរង់ចាំស្រាវជ្រាវរកសាច់ញាតិ ៕ ជីម ភារ៉ា ដង្កោ

img_2180 img_2174 img_2177 img_2178 img_2179


ចែករំលែក៖