ភ្នំពេញៈ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចម៉ូតូកង់បីមួយគ្រឿង បានសម្រេច ក៏នាំគ្នាព្យាយាមអូសយកមក តែសំណាងអាក្រក់ បានជួបជាមួយសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃ១ កំពុងជិះម៉ូតូល្បាតក្នុងមូលដ្នាន ក៏ជនសង្ស័យក៏បានហៅសួរនាំ ក៏ដឹងថា បានលួចរបស់គេ នៅក្បែររបងសាលាទួលស្វាយព្រៃ ទើបឃាត់ខ្លួនតែម្តង ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២និង៤០ នាទីរំលងអធាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅជាប់របងសាលាទួលស្វាយព្រៃ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៧៣ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើកតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ គឺពួកគាត់បានជិះល្បាតតាមមូលដ្ឋាន ក៏ស្រាប់តែបានប្រទះឃើញជនសង្ស័យ២នាក់នៅតាមបណ្តោយផ្លូវលេខ២៩២កំពុងអូសម៉ូតូកង់បីតាមផ្លូវដោយមានការសង្ស័យ ក៏សមត្ថកិច្ចបានហៅអោយឈប់ហើយសួរនាំ ភ្លាមពេលនោះសមត្ថកិច្ចបានសួរថាតើបណ្តើរមូ៉តូកង់បីទៅណាវិញពេលនោះជនសង្ស័យទាំង២នាក់បានឆ្លើយថា ម៉ូតូរបស់គេអស់សាំង ទើបបណ្តើរបែបនេះដោយសមត្ថកិច្ចមើលទៅកាន់តែមានកាលសង្ស័យ ក៏បានយកទូរស័ព្ទដៃថតរូបជនសង្ស័យទាំង២នាក់នោះទុក និងបានឃើញលេខទូរស្ទព័ដែលបិតនៅតាមម៉ូតូកង់បីនោះ ទើបដឹងរឿងច្បាស់ថា ជនសង្ស័យនេះជាចោរលួចម៉ូតូកង់បីរបស់គេតែភ្លាមៗនោះជនសង្ស័យម្នាក់បានដឹងខ្លូន ក៏រត់គេចទៅបាត់ស្រមោលតែម្តង ចំណែកជនសង្ស័ម្នាក់ទៀតរត់មិនរួចក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បាននាំជនសង្ស័យនោះ មកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្នបាលទួលស្វាយព្រៃ១ ក្រោយពីសាកសួររួចទើបដឹងថាជនសង្ស័យជាមនុស្សមិនគ្រប់ទឹក ក៏បានដោះលែងអោយទៅវិញ ចំណែកម៉ូតូត្រូវសមត្ថកិច្ចហៅម្ចាស់ម៉ូតូកង់បីមកទទួលរបស់គេទៅវិញផងដែរ ៕ ស រស្មី