ខេត្តតាកែវ÷នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយលោក ឯក ឆេងហួត ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុក ជួញដូរនិងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ២ ទីតាំង
+ទីតាំងទី១ នៅចំណុចភូមិរូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។
+ទីតាំងទី២ នៅចំណុច ភូមិអង្គតានូ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងនោះឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២នាក់និងឈ្មោះ មិន សេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ និងឈ្មោះ រស់ ដាំ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គតានូ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
+ ដកហូតវត្ថុតាងរួមមាន៖
១/ ម្សៅក្រាមពណ៌សថ្លា ចំនួន ១១ កញ្ចប់ ទម្ងន់១៣.៥៧ក្រាម(ថ្លឹងទាំងសំបកថង់)
២/ ទូរស័ព្ទចំនួន ២ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច