ព័ត៌មានទាន់ហេតុការណ៍៖

ទុកម៉ូតូមុខបន្ទប់ រវល់ចូលធ្វើម្ហូប ចោរលួចកាច់សោកជិះយកទៅបាត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ បន្ទាប់ពីរួបគាត់បានទុកម៉ូតូឌ្រីម សង់ស៊េរីឆ្នាំ២០១៣ នៅមុខបន្ទប់ជួល ហើយរវល់តែធ្វើម្ហូប ស្រាប់តែមានជនសង្ស័យកាច់សោកម៉ូតូជិះចេញទៅបាត់ ទើបរត់ដេញចាប់ តែមិនទាន់បង្ហួសចូលប្តឹងប៉ូលិស កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួល ជាប់រង្វង់មូលចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ មានឈ្មោះ វ៉ន ចាន់រ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់មូ៉តូឌុប ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើតភូមិអន្សោង ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅបាត់ម៉ាកហុងដា សេ១២៥ ស៊េរី ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១F-៨៩៦៩ ។

តាមសម្តីជនរងគ្រោះទាំងអារម្មណ៍ភ័យស្លន់ស្លោ ឲ្យដឹងថា មុនកើតហេតុ បន្ទាប់ពីវិលមកពីរត់ម៉ូតូឌុបវិញ ឆ្លៀតមកបន្ទប់ជួល ដើម្បីចម្អិនម្ហូបសម្រាប់ប្រពន្ធមកពីធ្វើការរោងចក្រ ហើយខណៈដែលចតម៉ូតូចាក់សោកដាក់មុខបន្ទប់ជួល រវល់តែធ្វើម្ហូប ឮសូរសម្លេងម៉ូតូរបស់ខ្លួន ជិះចេញ រត់មកមើល ឃើញជនសង្ស័យគ្នា២នាក់ជិះ រត់តាមផ្លូវជាតិលេខ៤ ឆ្ពោះទៅលិច ខំរត់ដេញតាម ជនសង្ស័យ ជិះរត់គេចចូលតាមផ្លូវបេតុងសាលាសុវណ្ណភូមិ ឆ្ពោះទៅខាងផ្លូវជាតិលេខ៣ បាត់ដោយសុវត្តិភាព ។ ដោយអស់សង្ឃឹម រត់ដេញមិនទាន់ហើយ រត់ចូលប៉ុស្តិ៍ចោមចៅ នៅក្បែរនោះ ប្តឹងឲ្យជួយអន្តរាគមន៍ ដើម្បីស្រាវជ្រាវរកមុខសញ្ញាចោរកម្មខាងលើ ៕ សុខាសែនជ័យ

image3 image1 image2


ចែករំលែក៖