ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យជាមុខសញ្ញាដើរលួចកញ្ចក់ឡាន និងម៉ូតូយ៉ាងសកម្មម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌ៧មករាឃាត់ ខ្លួនបានហើយ​

ចែករំលែក៖

ភ្នំពេញ÷ ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​យ៉ាង​សកម្ម ពាក់ព័ន្ធ​០៣​ករណី លួច​កញ្ចក់​រថយន្ត និង​ម៉ូតូពេល នេះត្រូវបានសមត្ថកិច្ច ចាប់​ខ្លួនបាន​ហើយ ។

ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ២​រសៀល​ថ្ងៃ​ទី ១៤ ខែកក្កដា ឆ្នាំ​២០២៦នេះ នៅ​ចំណុច​មុខ​ផ្សារ​ចាស់ ផ្លូវ​១៥ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ ឈ្មោះ ចាន់ ទូច ភេទ​ប្រុស អាយុ​ ៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និងស្នាក់នៅ (មិន​ពិតប្រាកដ) ។

ប្រភព​ពី​សមត្ថកិច្ច បានឱ្យដឹង​ថា ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​ពី លោក​ វរសេនីយ៍ឯក ជុន ប៊ុ​ន​ណា​ន អធិការ​នគរបាល​ខណ្ឌ​៧​មក​រា បា​នឱ្យកម្លាំងនគរបាល​ខណ្ឌ​៧​មក​រា បាន​ស្រាវជ្រាវ​ឃាត់​ជនសង្ស័យ​ម្នាក់ ពាក់ ព័ន្ធ ៣​ករណី ដែល​ជា​មុខសញ្ញា​លួច​យ៉ាង​សកម្ម ។ ក្នុង​នោះ​ករណី​ទី​១:លួច​ម៉ូតូ ០១​គ្រឿង នៅ​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ,​ ករណី​ទី​២ : កាលពី​វេលា​ម៉ោង​៧ :១០​នាទី​យប់​ ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦ បាន​ធ្វើ​សកម្មភាព​លួច​កញ្ចក់​ឡាន នៅ​ត្រង់​ចំណុច​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ , និង​ករណី​ទី​៣ : ធ្វើ​សកម្មភាព​លួច​កញ្ចក់​ឡាន នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ចជំនាញ

នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ធ្វើការ​សាកសួរ​បន្តដើម្បី​ចាត់ការ​តាម​ននីតិវិធី ៕


ចែករំលែក៖