ខេត្តរតនគិរី៖ វេទិកាស្តីពីករណីអំពើហិង្សាក្នុងគ្រួសារ និងការចាប់រំលោភសេពសន្ថវ: ត្រូវបានមន្ទីរកិច្ចការនារីខេត្តរតនគិរី ប្រារព្វធ្វើឡើងនៅ សាលប្រជុំមន្ទីរ នាព្រឹកថ្ងៃទី២៧ ខែតុលាឆ្នាំ ២០១៦។
អង្អវេទិកាមានការអញ្ជើញចូលរួមជាវាក្មិន ពីសំណាក់លោកស្រី ចក់ មើល ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រី ជ័យ មាលា អនុសាលាដំបូងខេត្ត លោកស្រីឧត្តមសេនីត្រី កែវ ដាវី ស្នងការរងទទួលបន្ទុកយ៉េនឌរ័ នឹងលោកវរសេនីយ៍ឯក ទិត្យ សាខឿន ស្នងការរងអនុប្រធាននគរបាលកណ្តាលយុត្តិធម៌ ។
សមាជិក សមាជីការក្នុងអង្អវេទិការខាងលើរួមមាន លោក លោកស្រីជាអភិបាលរងក្រុងស្រុកទាំង៩ ប្រធានការិយាល័យកិច្ចការនារីតាមបណ្តាក្រុងស្រុកប្អូនៗ យុវជនស្មគ្រ័ចិត្តកាកបាទក្រហមប្អូនៗ កាយរិទ្ធិ នឹងសិស្ស និសិត្យសរុបប្រមាណ ជាង៦០នាក់ ។
លោកស្រី ចក់ មើល មានប្រសាសថា វេទិកាស្តីពីករណីអំពើហិង្សាក្នុងគ្រួសារ និងការចាប់រំលោភសេពសន្ថវ: ក្រោមការឧបត្ថម្ពថវិកាដោយគមោង ផ.អ.ឧ.ខ។ វេទិកានេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងឲ្យអ្នកចូលរួមទាំងអស់ យល់ដឹងពីនិតិវិធីក្នុងការជួយជនរងគ្រោះ ដោយអំពើហិង្សាក្នុងគ្រួសារ និងការចាប់រំលោភសេពសន្ថវ:ដើម្បីជាបទពិសោធន៍សម្រាប់ការរស់នៅរបស់មនុស្សក្នុងសង្គម ជាពិសេស ប្អូនៗ ដែលជាទំពាំងស្នងឫស្សី របស់គ្រួសារ និងសង្គមជាតិ ។
លោកស្រី ប្រធានមន្ទីរក៏បានសំណូមពរ ដល់អ្នកចូលរួម សូមលើកឡើងសំណួរឲ្យចំប្រធានបទដើម្បីងាយស្រួលដល់វាគ្មិនពន្យល់ និងបកស្រាយជូន ។
មានសំណួរជាច្រើនចោទសួរវាក្មិនទាក់ទងនឹងអំពើហឹង្សាក្នុងគ្រួសារនឹងការរំលោភសេពសន្ថវ: នឹងការដាក់ទោសទណ្ឌ័ទៅលើជនប្រព្រឹត្តបទល្មើសជាដើម ត្រូវបានលោកស្រី ជ័យ មាលា អនុប្រធានសាលាដំបូងខេត្ត ធ្វើការបកស្រាយតាមស្មារតីនឹងខ្លឹមសារនៃច្បាប់ស្តីពីអំពើហឹង្សាក្នុងគ្រួសារ នឹងច្បាប់ក្រមព្រហ្មទណ្ឌ័តាមជំពូកមាត្រានិមួយៗ ជូនម្ចាស់សំនួរ។
លោកស្រីលើកឡើងថា អំពើហិង្សាក្នុងគ្រួសារក្នុងច្បាប់ចែងថាមាន៣ចំណុច ទី១ អំពើហឹង្សាលើរាងកាយអំពើហឹង្សាផ្លូវចិត្ត នឹងអំពើហឹង្សាផ្នែកហិរញ្ញវត្ថុ ក្នុងទំម្រុងអំពើហឹង្សាទាំង៣ ជនប្រព្រឹត្តបទល្មើសត្រូវមាន មានទោសទៅតាមច្បាប់ព្រហ្មទណ្ឌ័ ឬច្បាប់រដ្ឋប្បវេណី បើសិនជាតុលាការរកឃើញកំហុសពិតប្រាកដ។ ចំពោះការចាប់រំលោភសេពសន្ថវ: ទោះជនល្មើសប្រើប្រាស់រូបភាពណាក៍ដោយ តាមច្បាប់គឺត្រូវមានទោសព្រហ្មទណ្ឌ័ទោះបីភាគីសងខាងសម្រុះសម្រួលគ្នាក្រៅប្រពន្ធ័តុលាការក៍ដោយ ក៍មិនអាចពន្លត់បណ្តឹងអាជ្ញារបស់តុលាការបានឡើយ ៕ វុទ្ធឦសាន