ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារពិភពលោក៖ កម្ពុជាបានធ្វើឲ្យកាន់តែប្រសើរដល់បរិយាកាសពាណិជ្ជកម្ម

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក(World Bank) ចុះផ្សាយកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ បានបង្ហាញពីរបាយ ការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីការ សម្រួលដល់ការធ្វើធុរកិច្ចដោយឱ្យ ដឹងថា ប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកកំពុងតែធ្វើឱ្យ ប្រសើរឡើងប្រកបដោយភាពរឹងមាំដល់ បរិយាកាសពាណិជ្ជកម្ម។ ប្រទេសមួយក្នុង ចំណោមប្រទេសទាំងអស់គឺប្រទេសកម្ពុជា ដែលឈរលើលំដាប់ថ្នាក់ទី១៣១ក្នុង ចំណោម១៩០ប្រទេស ។

បើប្រៀបធៀបជាមួយប្រទេសដែលនាំមុខគេជាច្រើន កម្ពុជាបានធ្វើឱ្យគម្លាតថយចុះតាមការអនុវត្តបានល្អបំផុតដូចដែល បានឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃ ពិន្ទុដែលមិនប្រសើរពី៥៤,៥៤ដល់៥៤,៧៩ ធៀបនឹងឆ្នាំកន្លងទៅ ។

ប្រភពដដែលបានឱ្យដឹងថា នៅក្នុង របាយការណ៍ដែលមានចំណងជើងថា «ការ ធ្វើធុរកិច្ចឆ្នាំ២០១៧ឱកាសស្មើភាពសម្រាប់ ទាំងអស់គ្នា » ដែលបានចេញផ្សាយកាលពី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ បានបង្ហាញ ថា ជាង២ភាគ៣នៃប្រទេសចំនួន២៥ស្ថិតក្នុងតំបន់នេះបានធ្វើកំណែទម្រង់ចំនួន៤៥ នៅក្នុងឆ្នាំកន្លងទៅដើម្បីបង្កលក្ខណៈឱ្យ កាន់តែងាយស្រួលដល់ការធ្វើធុរកិច្ច បើ ធៀបនឹងឆ្នាំមុនមានតែ២៨កំណែទម្រង់ ទេ ។ ពិសេសជាងនេះទៀតនៅក្នុងប្រទេស កម្ពុជាការិយាល័យឥណទានបានចាប់ផ្តើម ផ្តល់ពិន្ទុទទួលស្គាល់ដល់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុនានាដែលបានធ្វើឱ្យមានភាព ល្អប្រសើរឡើងដល់លទ្ធភាពទទួលបាន ព័ត៌មានអំពីឥណទាន ។

ការកែលម្អនេះ បានបង្កភាពងាយស្រួលកាន់តែច្រើនឡើងដល់អាជីវកម្មខ្នាតតូចនៅក្នុងប្រទេសកម្ពុជាដែលមានប្រវត្តិ ហិរញ្ញវត្ថុល្អក្នុងការទទួលបានឥណទាន។ ដើម្បីបោះជំហានទៅមុខប្រទេសកម្ពុជា ចាំបាច់ត្រូវធ្វើឱ្យការចាប់ផ្តើមធ្វើអាជីវកម្មកាន់តែមានភាពងាយស្រួលនិងកាន់តែ ឆាប់រហ័សតាមរយៈការកាត់បន្ថយពេល វេលាក្នុងការចុះបញ្ជី និងមិនចាំបាច់តម្រូវឱ្យមានភស្តុតាងបញ្ជាក់អំពីទុនដែលបានដាក់តម្កល់ក្រោយការចុះបញ្ជីទេ។

លោកស្រី អុីហ្គូណា ដូបា្រចា ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំ កម្ពុជាបានមានប្រសាសន៍ថា កម្ពុជាបាន និងកំពុងមានការរីកចម្រើនក្នុងការជំរុញឱ្យមានបរិយាកាសពាណិជ្ជកម្មកាន់តែល្អ

ប្រសើរជាងមុន ។ កំណែទម្រង់នានាដែលកម្ពុជាបាននិងកំពុងធ្វើកំពុងតែជួយបង្កើតឱ្យមានសេដ្ឋកិច្ចរស់រវើកដែលវានឹងជួយ បង្កើននូវក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋ កម្ពុជាជាច្រើននិងជួយពួកគេឱ្យចាកផុតពីភាពក្រីក្រ ។

លោកស្រីបានបន្តថា ប្រទេសចំនួន៤ នៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកមាន ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសចំនួន ១០លើគេនៅលើពិភពលោកនៅក្នុងបញ្ជីចំណាត់ថ្នាក់ធ្វើធុរកិច្ច។ ប្រទេសដែលមាន ចំណាត់ថ្នាក់លើគេរួមមាន ប្រទេសនូវែលហ្សេឡង់ស្ថិតក្នុងលំដាប់ថ្នាក់ទី១, ប្រទេស សិង្ហបុរីលំដាប់ថ្នាក់ទី២, តំបន់ រដ្ឋបាល ពិសេសហុងកុង ចិន លំដាប់ថ្នាក់ទី៣និង ទី៤ និងសាធារណរដ្ឋកូរ៉េលំដាប់ថ្នាក់ទី៥។

លោក រីតា រ៉ាម៉ាលហូ ប្រធានចងក្រង របាយការណ៍នេះបានមានប្រសាសន៍ថា “កំណែទម្រង់ថ្មីលើគ្រប់វិស័យនៅក្នុងតំបន់ អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកគឺជាការបោះជំហាន លើថ្មដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម។ ការកែលម្អដែលបានកត់សម្គាល់កាល ពីឆ្នាំមុនប្រទេសជាច្រើននៅក្នុងតំបន់នេះ នៅតែត្រូវកែលម្អដើម្បីបង្កភាពងាយស្រួល ដល់បរិយាកាសពាណិជ្ជកម្មសម្រាប់សហគ្រិនក្នុងស្រុកទាំងឡាយ” ។

លោកបានអះអាងថា មានឱកាសជាច្រើនដើម្បីកែលម្អក្របខ័ណ្ឌច្បាប់សម្រាប់ការចាប់ផ្តើមធុរកិច្ច ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងការពង្រឹងការអនុវត្តកិច្ច សន្យា។ ជាឧទាហរណ៍វាត្រូវចំណាយពេល ជាមធ្យម៥៧ម៉ោងដើម្បីគោរពតាមបទ បញ្ជាព្រំដែនសម្រាប់ការនាំចេញនៅក្នុង តំបន់។ បែបបទនេះវាយូរជាងរយៈពេលដែលគេត្រូវចំណាយនៅក្នុង OECD ក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ដែលជាមធ្យមគេត្រូវចំណាយរយៈពេល១២ ម៉ោង ។

លោកបានបន្តទៀតថា ឆ្នាំនេះជាលើក ដំបូងការធ្វើធុរកិច្ចរួមបញ្ចូលផ្នែកយេនឌ័រលើប្រធានបទបីក្នុងចំណោមប្រធានបទទាំង១០ដែលគ្របដណ្តប់លើការចាប់ផ្តើមធ្វើអាជីវកម្មការចុះបញ្ជីទ្រព្យសម្បត្តិនិងការ ពង្រឹងការអនុវត្តកិច្ចសន្យា។ ក្រៅពីនេះ សូចនាករនៃការបង់ពន្ធត្រូវបានពង្រីក ដើម្បីគ្របដណ្តប់លើដំណើរការក្រោយ បំពេញបែបបទដូចជា សវនកម្មពន្ធដារ និង ការដកយកតម្លៃពន្ធបន្ថែមត្រឡប់វិញ។ លោកបានបញ្ជាក់ថា នៅក្នុងផ្នែកទាំងនោះ ប្រទេសក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចំនួន២ ឬ៣ដែលមានឧបសគ្គផ្នែកយេន ឌ័រប៉ុន្តែសម្រាប់ប្រទេសកម្ពុជាគ្មានឧបសគ្គ ផ្នែកយេនឌ័រទេ ៕ ហេង សូរិយា

kh_ceu_oct_2014_735x490


ចែករំលែក៖