ខេត្តកំពង់ស្ពឺ÷យប់ថៃ្ងទី២២ ខែកក្ដដា ឆ្នាំ២០២៦ វេលាម៉ោង២០:០០នាទី មានករណីឃាតកម្មសាហាវព្រៃផ្សៃដោយបុរសជាប្ដីសម្លាប់ប្រពន្ធស្លាប់ក្នុងថ្លុកឈាមសែនរន្ធត់មួយកេីតឡេីងនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិពោធិកណ្តាល ឃុំពោធិអង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មិនដឹងមូលហេតុ ។
តាមការបញ្ជាក់ពីមន្ត្រីមានសមត្ថកិច្ចនៅមូលដ្ឋានជនសង្ស័យជាប្ដីមានឈ្មោះ អ៊ុំ សុខន ភេទប្រុស អាយុ ៣៦ឆ្នាំ ស្រុកកំណើត ភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ខ្លូត ស្រីនី ភេទស្រី អាយុ ៣៥ឆ្នាំ (ត្រូវជាប្រពន្ឋ) បណ្តាលឲ្យជនរងគ្រោះស្លាប់។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យ អ៊ុំ សុខន បានយកម៉ូតូ១គ្រឿង ម៉ាក let ពណ៌ទឹកប្រាក់ ស្លាកលេខ កំពង់ស្ពឺ 1M-1903 រួមជាមួយវត្ថុតាងកាំបិតបានជិះគេចខ្លួចបាត់ទៅ។
ដោយបានការបញ្ជាដឹកនាំ ពីលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានធ្វេីការសហការជាមួយអធិការដ្ឋាននគរបាលស្រុកសំរោង ខេត្ដតាកែវ ធ្វេីការប្រមាញ់តាមចាប់ជនសង្ស័យ។ លុះដល់ម៉ោង
២៣.០០នាទី បានទទួលព័ត៌មានឱ្យដឹងថា នៅចំណុចភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ លើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៦៥-៦៦ ជនសង្ស័យ អុំ សុខន បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបេីកម៉ូតូចូលរថយន្តម៉ាក Hyundai ប្រភេទឃ្លុប ២តោនកន្លះ ពណ៌សស្លាកលេខ ភ្នំពេញ3G.5635បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ (តាមរបាយការណ៍ពីនគរបាលខេត្ដតាកែវ)។
សពជនសង្ស័យជាឃាតករឈ្មោះ អ៊ុំ សុខន ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកសំរោង ចំណាត់ការតាមនីតិវិធី និងប្រគល់ជូន
សាច់ញាតិ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច