ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ករណីរថយន្ដឡិចស៊ីលបើកបុកម៉ូតូឆ្លងថ្នល់

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីរសៀលវេលាម៉ោង៤និង១៥នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំនុចភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោងខេត្តកំពង់ធំ បណ្ដាលអោយមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀររងរបួសធ្ងន់ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកលុឡិចស៊ីល ៣០០ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បើកបរពីជើងទៅត្បូង ដោយឈ្មោះ មួន ប៉ាល់លីកា ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិ ជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ក្រុងភ្នំពេញ មកដល់កន្លែងកើតហេតុ ក៏បុកជាមួយម៉ូតូ១គ្រឿង ជិះឌុកគ្នា២នាក់ បើកឆ្លង់ថ្នល់ទាំងអាការស្រវឹងស្រា ខ្វះការប្រុងប្រយ័ត្ន គាប់ជួននឹងរថយន្ដកំពុងបើកក្នុងល្បឿនផងនោះ ក៏បុកតែម្ដង ។

សមត្ថកិច្ចបន្តថា ចំណែកអ្នកបើកបរ ម៉ូតូសងសេ១២៥ ពណ៌ខ្មៅ សេរី ឆ្នាំ២០១៦ ពាក់ស្លាកលេខ កំពង់ធំ ១E ៨៥៩៧ ឈ្មោះ លី មករា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ រងរបួសធ្ងន់ក្បាល និងអ្នករួមដំណើរ ឈ្មោះវ៉ន ចិត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុ ស្លាប់នឹងកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ។ អ្នកស្លាប់ប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូ យកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលឃុំប្រឡាយ រង់ចាំភាគីសងខាងចូលខ្លនមកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី

se-8 se se-1 se-2 se-3 se-4 se-5 se-6 se-7


ចែករំលែក៖