ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនក្រុមក្មេងទំនើង១ក្រុមប្រើប្រាស់គ្រឿងញៀននិងបង្កអុកឡុកក្នុងមូលដ្ឋាន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈក្រុមក្មេងទំនើងចំនួនក្រុមមានគ្នា៤នាក់ដែលប្រើប្រាស់ថ្នាំញៀននិងអុកឡុកក្នុងមូលដ្ឋានត្រូវនគរបាលឃាត់ខ្លួនរយៈពេល២ថ្ងៃ ក្នុងភូមិសាស្ត្រឃុំពន្លៃស្រុកភ្នំស្រុកខេត្ត ។

  លោកវរៈសេនីយ៍ឯកប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថាៈដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តដែលតែងតែដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់អធិការដ្ឋាននគរបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រឿងញៀននិងសកម្មភាពក្រុមក្មេងទំនើងឲ្យដូចជាភ្លៀងរលឹម ។ នៅថ្ងៃទី៣ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១១និង៣០នាទី​ យប់កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយចារ  ល្បាតនៅអាងទឹកត្រពាំងថ្ម ស្ថិតនៅភូមិត្រពាំងថ្មកណ្តាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ល្បាតដល់ចំណុចភូមិពង្រ ឃុំប៉ោយចារ បានជួបមុខសញ្ញាក្មេងទំនើងចំនួន៤នាក់ ជិះម៉ូតូចំនួន២គ្រឿង មានកាន់កាំបិតកែឆ្នៃនឹងពូថៅដងដែក ពេលឃើញសមត្ថកិច្ចយើងក្រុមក្មេងទំនើងបានព្រាយាមបើកម៉ូតូរត់គេចខ្លួនបាត់  ។ 

លោកអធិការបន្តថាៈ លុះដល់ថ្ងៃទី៤ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩,៣០នាទី ព្រឹក កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកបានធ្វើការស្រាវជ្រាវឈានដល់កំណត់មុខសញ្ញាបានដែលក្រុមក្មេងទាំងនេះតែងតែធ្វើសកម្មភាពអុកឡុកនៅក្នុងមូលដ្ឋាន ភ្លាមៗនោះកម្លាំងជំនាញព្រហ្មទណ្ឌ បានសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលពន្លៃ បាននាំខ្លួនក្មេងទំនើង បានចំនួន៣នាក់មានឈ្មោះដូចខាងក្រោមៈ

១/ឈ្មោះ អែល ផានិត ភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិគោកតាសុខ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្ត ។ 

២/ឈ្មោះ ថៃ រ៉ាថាត់ ភេទប្រុស អាយុ១៤ឆ្នាំរស់នៅភូមិស្វាយស ឃុំផ្គាំ ស្រុកស្វាយចេក ខេត្ត ធ្វើតេស្តស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជាមាន(+)។ 

៣/ឈ្មោះ ថៃ រ៉ាធន ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិស្វាយស ឃុំផ្គាំ ស្រុកស្វាយចេក  ។វត្ថុតាងចាប់យក​បានពូថៅដងដែកចំនួន១(មួយ) ។លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក បានបញ្ជាក់ថាៈក្រោយពីសាកសួរចម្លើយក្រុមក្មេងទាំងបីនាក់នោះបានសារភាពថាពួកគេមានបក្សពួកម្នាក់ទៀត។នភថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៧:២០នាទី​ កម្លាំងជំនាញនិងប៉ុស្តិ៍រដ្ឋបាលឃុំពន្លៃបានបន្តឃាត់ខ្លួនឈ្មោះហាច ខុមខៃ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក(កាន់ពូថៅ) ។ បច្ចុប្បន្នក្រុមក្មេងទំនើងទាំង៤នាក់កំពុងសាកសួរនិងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី ៕វណ្ណា


ចែករំលែក៖