ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ ចេញទៅរកដកផ្សិតចិញ្ចឹមជីវិត នៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យត្រូវជាន់មីនផ្ទុះត្រូវជើងស្តាំ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់​មិន​នឹក​ស្មាន​! ស្ត្រី​ម្នាក់​ចេញ​ទៅ​រក​ដក​ផ្សិត នៅ​ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់​វែង ត្រូវ​ផ្ទុះ​មីន​ដាច់​ជើង​ម្ខាង ។

អាជ្ញាធរ​មីន​បាន​ប្រកាស​ថា ៖ មាន​ករណី​គ្រោះថ្នាក់​ដោយសារ​មីន​ប្រឆាំង​មនុស្ស​ប្រភេទ (GYATA-64) នៅ​ភូមិសាស្ត្រ​ខាង​មុខ​តំបន់​ប្រវត្តិសាស្ត្រ យោធា​តា​ទុំ នៃ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ បាន​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ ឈ្មោះ អាន បៀត អាយុ​៤៩​ឆ្នាំ រស់នៅ​តំបន់​កើតហេតុ ដាច់​ជើង​ស្តាំ​ ដែលហេតុការណ៍នេះកើតឡើង នា​នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៦ ។ មូលហេតុ​ករណី​ផ្ទុះ​នេះ​បណ្តាល​មក​ពី​ជន​រង​គ្រោះ​ដើរ​រុករក​ដក​ផ្សិត ។

អាជ្ញាធរ​មីន​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កុំ​ចូល​រុករាន ប្រកប​របរ ឬ​រក​អនុ​ផល​ផ្សេង​ៗ ក្នុង​តំបន់​ណា​មិន​ស្គាល់​ច្បាស់ ឬ​ជា​តំបន់​សង្ស័យ​ថា មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ព្រោះ​អាច​ប្រឈម​គ្រោះថ្នាក់​បណ្តាល​ឱ្យ​របួស ពិការ​ស្លា​ប់ ដោយសារ​គ្រាប់​ទាំងនោះ​។

នៅ​ពេល​ប្រទះ​ឃើញ​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ សូម​រាយការណ៍​ជា​បន្ទាន់​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ប៉ុស្តិ៍​នគរបាល មេ​ភូមិ មេឃុំ និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេច​ចោល តាម​រយ​:​លេខ​ទូរស័ព្ទ ៖ 012 800 473, 011 38 39 37, 097 489 5600, 066 612 613, 063 96 34 99 ៕


ចែករំលែក៖