ភ្នំពេញ ៖ ក្នុងវេទិកាផ្សព្វផ្សាយសាធារណៈ ពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ ឆ្នាំ២០១៦ នៅខណ្ឌសែនសុខ ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២១០៦ អាជ្ញាធរ ពាក់ព័ន្ធ បានឡើង រាយការណ៍ស្តីការសមិទ្ធផលរបស់ខ្លួនដែលសម្រេចបាន និងការដោះ ស្រាយកង្វល់ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនរយះពេលពេញ១ឆ្នាំកន្លងមក ។
ទន្ទឹមនឹងនេះ វេទិកាក៏បានបើកសិទ្ធិឲ្យ ប្រជាពលរដ្ឋ និងមន្រ្តីមូលដ្ឋានមានឪឱកាស លើកឡើងបញ្ចេញជាសំណូមពរ និងបង្ហាញនូវក្តីកង្វល់របស់ខ្លួនដែលកំពុងជួបប្រទះ ដើម្បី ឲ្យថ្នាក់លើ បានដឹង និងមាន វិធាន ការ ដោះស្រាយជូនពួកគាត់ ។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ លោកអួច ឆាយវិន មកពីភូមិ ស្លែង រលើង សង្កាត់ភ្នំពេញថ្មី ក៏ បានស្នើឲ្យ អាជ្ញាធរ ជួយលប់បំបាត់បញ្ហាល្បែងស៊ីសង គ្រឿងញៀន ក្មេងទំនើង ចោរលួច ចោរឆក់ និងពិសេសទៀតនោះ សុំអាជ្ញាធរជួយ កសាងបញ្ដាញលូ អមផ្លូវ លេខ១០៥ ព្រោះសព្វថ្ងៃកំពុងលិចលង់ ដោយជំនន់ទឹងភ្លៀង ។
ប្រជាពលរដ្ឋ ជាច្រើននាក់ ទៀត ក៏បានបញ្ចេញ កង្វល់ប្រហាក់ប្រហែល របស់ប្រជាពលរដ្ឋនិងមន្រ្តីមូលដ្ឋាននោះ ភាគច្រើនសំដៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់រងការខូចខាត ប្រព័ន្ធលូមិនដំណើរការនិងគ្មានតែម្តងបណ្តាលជន់លិចផ្លូវនិងផ្ទះរបស់ ពួកគាត់ ។ បញ្ហាកង្វះទឹកស្អាត ប្រើប្រាស់បណ្តាញរដ្ឋករទឹកពុំទាន់មានតចូលដល់លំនៅឋាន របស់ពួកគាត់ដើម្បីប្រើប្រាស់ ។ ជាពិសេសទៀតនោះ ប្រជាលរដ្ឋក៏បានលើកឡើងពាក់ ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព គឺសំដៅទៅលើល្បែងស៊ីសង ដូចហ្គេម បញ្ជល់មាន់ និងល្បែងដទៃទៀត ដែលធ្វើអោយពួកគាត់រងនូវផលប៉ះពាល់ក្នុងមូល ដ្ឋានរបស់ពួកគាត់ ។
លោក សាន់ ឆាវី ប្រជាពលរដ្ឋ ក៏បានចោទជាសំណួរទៅកាន់សមត្ថកិច្ចពាក់ព័ន្ធ ទីតាំងបញ្ជល់មាន់ក្នុងមូលដ្ឋានរបស់គាត់ គឺឃើញតែបង្ក្រាប៥ទៅ៦ដង ចាប់យកតែលុយ រួច បើកលេងហើយលេងទៀតមិនចេះស្រាកស្រាន ។ គាត់បានចោទជាសំណួរថា តើកន្លែង ល្បែងទាំងនោះគឺជាឆ្នាំងបាយរបស់សមត្ថកិច្ចឬ? បានជាបង្ក្រាបគ្មានប្រសិទ្ធិភាព និងកន្លែង ខ្លះទៀតមិនបង្ក្រាបសោះតែម្តង ។
ពាក់ព័ន្ធសំណូមពរ និងកង្វល់ដែលបានលើកឡើងក្នុងអង្គវេទិកានេះ គណៈអធិបតី បានចាត់តាំងឲ្យមន្រ្តីពាក់ព័ន្ធនឹងកង្វល់ទាំងនេះឡើងបកស្រាយ និងពន្យល់ជូនពួកគាត់ ។
ជាការឆ្លើយតប ជាមួយប្រជាពលរដ្ឋ លោក ម៉ប់ សារិន្ធ ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងក្នុងនាមតំណាងឲ្យអាជ្ញាធររាធានីគ្រប់លំដាប់ថ្នាក់ លោកសូមទទួល យកសំណើទាំង អស់នេះ ទៅធ្វើ ការដោះស្រាយជួនបងប្អូនតាមលទ្ធភាព ។ តែបញ្ហាសន្ដិសុខ សុវត្ថភាពរឿងចោរលួច ចោរឆក់ គ្រឿងញៀន លោកនិងខិតខំសម្របសម្រួលដាក់បន្ទុក និងបទបញ្ជា មកសមត្ថិកិច្ច នៅមូលដ្ឋាន ឲ្យខិតខំ ដោះស្រាយបានល្អជាងនេះ ព្រោះរឿងនេះ ជារឿងដដែលៗ នោះទេ បើមិនមានអាជ្ញាធរមានសមត្ថិកិច្ច នៅមូលដ្ឋាទៅយកលុយគេ នោះគេមិនហ៊ាន បើកល្បែងស៊ីសងនៅទីនោះទេ ៕ សំរិត