ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើងផ្អើលប្រជាពលរដ្ឋ​ និងអាជ្ញាធរចេញរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរសនៅក្បែខាង សុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរស្ថិតនៅតាមបណ្តោយផ្លូវ២១៧ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ វេលាម៉ោង២២:០០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុដោយពួកគាត់ឮសំឡេងផ្ទុះលាន់យ៉ាងខ្លាំងក្រោយមកពួកគាត់នាំគ្នាចេញមកមើលក៏ឃើញអណ្ដាតភ្លើងឆេះយ៉ាងសន្ធោ សន្ធៅពេលនោះដែរពួកគាត់ក៏នាំគ្នារត់ទៅទាញបំពង់ពន្លត់អគ្គីភ័យនិងទុយោទឹកបាញ់ទប់ស្កាត់ជាបណ្ដោះសន្ន រួចរាយការណ៍ទៅសមត្ថកិច្ចជំនាញសុំរថយន្តពន្លត់អគ្គីភ័យ មកជួយអន្តរាគមន៍បន្ទាន់ ក្តោយមកក៏មានរថយន្តអគ្គីភ័យមកដល់ចំនួន ១ គ្រឿងធ្វើការបាញ់ពន្លត់ទើបរលត់ទៅវិញជាស្ថាពរក្នុងនោះដែរមិនមាន ឆេះរាលដាលទៅលើផ្ទះណលរដ្ឋនោះទេ និងមិនមានអ្នករងរបួសផងដែរពោលគឺខូចខាតតែខ្សែភ្លើងមួយចំនួនតែប៉ុណ្ណោះ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖