ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ : របាំងថ្មពុះចែកទ្រូងផ្លូវចំនួនមួយកង់ បានរងការខូចខាត បន្ទាប់ពីមានរថយន្តឡិចស៊ីមួយគ្រឿងបាន បើកបុកពញទំហឹងបណ្តាលឲ្យដាច់កង់មុខខាងឆ្វេងចេញមកក្រៅ ទៅមុខលែងរួច រីឯអ្នកបើកបរ ទុករថយន្តចោលកន្លែងកើតហេតុ ។

ហេតុការណ៍កាលពីវេលាម៉ោង១១និង៣០នាទីយប់ នៅតាមបណ្តោយផ្លូវណតប្រ៊ីត មុខក្លោងទ្វារ ចូលផ្សាររតនាផ្លាហ្សារខាងលិច ស្ថិតក្នុងភូមិស្លែង រលើងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពពីសន្តិសុខម្នាក់យាមនៅជិតកន្លែងកើតហេតុ បានឲដឹងថា មុនដំបូងគេឃើញ រថយន្តខាងលើម៉ាក ឡិចស៊ីស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២X-៣៩១២ បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន តាមបណ្តោយផ្លូវណតប្រ៊ីត ទិសដៅត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ មានរបាំងថ្មពុះចែកទ្រូងផ្លូវ ស្រាប់តែ រថយន្តរេចង្កូតទៅបុក ជាមួយកង់ខាងឆ្វេង បណ្តាលអោយរបាំងថ្ម១កង់ប៊ើងចេញទៅម្ខាងផ្លូវហើយរថយន្តបានដាច់កង់ចេញមកក្រៅ លុតដល់ដីទៅមុខលែរួច ។

បន្តថា ក្រោយមកមួយសន្ទុះក៏មានរថយន្តមួយគ្រឿង មិនចាំម៉ាក មកយកអ្នមបើកបរចេញទៅបាត់ដោយសន្តិសុខ បានបញ្ជាក់ថា កាយវិការរបស់អ្នកបើករថយន្តឡិចស៊ីស រាងទន់ទំនងជាស្រវឹង ។

ក្រោយពេលកើត នគរបាលចរាចរណ៍ ដែលប្រចាំនៅគោលដៅស្តុបជិតកន្លែងកើតហេតុ បានមកមើល និងបានទាក់ទៅជំនាញចរាចរណ៍ក្រុង មកវាស់វែងស្ទួចយករថយន្តបង្ករទៅកាន់ ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ ៕ សុខាសែនជ័យ

image2 image3 image1


ចែករំលែក៖