ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យនគរបាលភ្លេចត្រចៀកលើករណីឪពុកទាញពូថៅកាប់ក្បាលកូនប្រុសប្រកាច់ដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រហូតមកដល់ត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតែមានសភាពស្ងប់ស្ងាត់ដូចចោរលួចសេះ គ្មានតំរ៉ុយគ្មានដំណឹងអ្វីទាំងអស់ដដែល លើករណីឃាតកម្មមួយបានកើតឡើង រវាងឪពុកបង្កើតក្លាយឃាតក ខណៈទាញពូថៅកាប់ក្បាលកូនប្រុសបង្កើត បណ្ដាលឲ្យប្រកាច់ដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាមយ៉ាយងអាណោចអាធ័ម ដែលករណីនេះត្រូវបានមហាជនសង្ស័យលើនគរបាលអាចភ្លេចត្រចៀក ក៏ថាបាន ព្រោះត្រូវបានគេក្សិបក្សាវថា ឪពុកចិត្តឃោរឃៅជាឃាតករូបនេះ នៅវិលវល់ក្បែរៗនេះនោះទេ ។

គួររំលឹកថា ហេតុការណ៍ឃាតកម្ម ឪពុកទាញពូថៅកាប់ក្បាលកូនប្រុសបង្កើត ផុងលលាដ៍ប្រកាច់ដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាមខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង៤៥នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ កន្លងមកថ្មីៗនេះ នៅត្រង់ចំណុចផ្ទះឪពុកជាជនដៃដល់ UTM 86158.90186 ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីអាជ្ញាធរបានឲ្យដឹងថា ជនរងគ្រោះត្រូវបានឪពុកឃោរឃៅកាប់ស្លាប់នោះឈ្មោះ សាន ឌី ភេទប្រុស អាយុ ២៥ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតក្នុង-ឃុំកើតហេតុខាងលើ ត្រូវបានឪពុកបង្កើតកាប់ និងវាយចំនួន ៣ពូថៅ ចំសៀតផ្កាខាងឆ្វេង លៀនគ្រាប់ភ្នែក និងក្បាលផុងលលាដ៍។

ប្រភពព័ត៌មានខាងលើបន្តថា ចំណែកឪពុកបង្កើតក្លាយជាឃាតកនោះឈ្មោះ កៅ សាន អាយុ ៤៩ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា ។

ប្រភពដដែលបន្តទៀតថា មូលហេតុក្នុងហេតុការណ៍នេះកើតឡើងផ្ដើមចេញពីការទំនាស់ពាកសម្ដីគ្នា ដោយកូនប្រុសបង្កើតរងគ្រោះ(ស្លាប់)រូបនេះស្រវឹងអ៊ួរទីនួគ្មានថ្ងៃស្វាង ហើយចេះតែប្រមាថកាប់សម្លាប់លើក្រុមគ្រួសារ ពិសេសឪពុកម្ដាយ ដូច្នេះហើយទើបអាចធ្វើឲ្យឪពុកឃោរឃៅរូបនេះ ទ្រាំពុំបាន ក៏ទំលាយកំហឹងតែម្ដង ប៉ុន្ដែអ្នកខ្លះនិយាយថា មុនកើតហេតុបន្តិច លឺសម្លេងទំនាស់ពាក្យសម្ដីគ្នាខ្លាំងៗ រវាងឪពុក នឹងកូននេះ ដោយឪពុក(ដៃដល់)រូបនេះ ស្តីបន្ទោសរឿងកូន(ស្លាប់)ចេះ តែយកម៉ូតូម៉ាក (XL) របស់អាប្អូនប្រុសម្នាក់ទៀតជិះ ។ ចំណុចនេះ អាចធ្វើឲ្យជនរងគ្រោះជាកូន(ស្លាប់)អន់ចិត្ត ខណៈខ្លួនគ្មានអ្វីៗនឹងគេ ម្យ៉ាងទៀត កំពុងស្រវឹងផងនោះក៏តមាត់ជាមួយឪពុក ក្រោយកើតហេតុបន្តិច នគរបាលបានចុះទៅដល់កន្លែងកើតហេតុ តែជនដៃដល់ជាឃាតក(ឪពុក)បានរត់គេចខ្លួនបាត់ ៕ បឹុម ពិន

4 1 2 3


ចែករំលែក៖