ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ជនសង្ស័យម្នាក់ ខណៈកំពុងធ្វើសកម្មភាពគាស់បន្ទប់ជួលប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជំនាញគាស់បន្ទប់ម្នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច ខណៈធ្វើសកម្មភាពគាស់បន្ទប់ជួលប្រជាពលរដ្ឋមួយកន្លែងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ជនសង្ស័យឈ្មោះ តឿរ ភេទប្រុសអាយុ២ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់ខាងក្រោយមន្ទីរពេទ្យរបេង សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនសង្ស័យធ្វើសកម្មភាពបើកទ្វារបន្ទប់ជួលមួយកន្លែង ហើយសម្ងំនៅខាងក្នុងដោយស្គាល់ជនសង្ស័យ មិនមែនជាម្ចាស់បន្ទប់ ទើបប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាព័ទ្ធចាប់រួចរាយការណ៍ទៅសមត្ថកិច្ចមកទទួលយកទៅប៉ុស្តិ៍ចោមចៅសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រួបគេធ្លាប់ធ្វើសកម្មភាពជាច្រើនដងមកហើយ ដោយពេលគាស់បន្ទប់លួចយកទ្រព្យសម្បត្តិគេបាន ក៏ទៅប្រើប្រាស់គ្រឿងញៀនរហូតមកដល់ថ្ងៃកើតហេតុ ដោយសារតែគ្មានលុយទិញថ្នាំញៀន ទើបមកធ្វើសកម្មភាពទៀត ហើយត្រូវប្រជាលរដ្ឋចាប់បានតែម្តង។

ផ្អែកទៅលើការសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖