ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់កាបូបស្ត្រីមានផ្ទៃពោះបណ្តាលឲ្យដួលរងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះម្នាក់ត្រូវបានក្រុមចោរឆក់កាបូបបណ្តាលឲ្យដួលរងរបួសស្រាល ហើយត្រូវបញ្ជូនមកព្យាបាលផងដែរកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ករណីនេះបានកើតឡើងនៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុងឫទ្ធី មុខក្លោងទ្វារចូលបុរីពិភពថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះបានបញ្ជាក់ថា សម្ភារដែលបាត់បង់មានលុយ១០០ដុល្លារ ទូរស័ព្ទអាយហ្វូនស៊ិក១គ្រឿង និងអ៊ិនចុចពិល២គ្រឿង។ ក្រោយពីសកម្មភាពឆក់បានសម្រេច ក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ៕ តុង សីហា

6 1 2 3 4 5


ចែករំលែក៖