ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដកាមរីហើម២គ្រឿងលួចដឹកឈើគ្រញូងលោតឆត្រត្រូវសមត្ថកិច្ចមេព្រៃស្ទោងចាប់បាន

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង ៤និ៣០នាទីទៀបភ្លឺ ឈានចួលថ្ងៃទី ១១ ខែវិច្ចិកា ឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះ រួមជាមួយមេព្រៃសង្កាត់សាលាវិស័យសហការជាមួយមេព្រៃផ្នែកស្ទោង និងដឹកនាំដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំចុះស្ទាក់ចាប់រថយន្ដកាមរីហើម ២គ្រឿង លួចដឹកឈើគ្រញូង ចេញពីខេត្តព្រះវិហារ បម្រុងឆ្លងកាត់ខេត្តកំពង់ធំ ត្រូវសមត្ថកិច្ចចាប់បាន នៅចំណុចភូមិ ស្រែ និងភូមិខ្មាក់ ឃុំ សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

តាមប្រភពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានពីភ្នាក់ងារសម្ងាត់រួចមក លោកអិត សុធា បាន ប ញ្ចាឲ្យត្រៀមកម្លាំង ស្ទាក់ចាប់នៅចំណុចខាងលើ ដោយឃាតខ្លួនបានមនុស្ស២នាក់និង រថយន្ដការីហើម២គ្រឿង ពណ៍ខ្មៅទាំងពីរនិងវត្ថុតាងឈើគ្រញូងយកមករក្សារទុកនៅផ្នែករដ្ឋបាលព្រៃឈើស្ទោង ដើម្បីវាស់វែង មានឈើគ្រញូងចំនួន៨៣ដុំ ស្មើ១៩១គឺឡូក្រាម ព្រមទាំងឈើនាងនួន២ដុំផងដែរ ក្នុងនោះ រថយន្ដទី១ ពាក់ស្លាកលេខ ភ្នំពេញ 2E0737 បើកបរដោយជនឈ្មោះ ខេង សំភ័ស្ស ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិ ស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ដ ខេត្តព្រៈវិហារ ។ រថយន្ដទី២ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A 3219 បើកបរដោយជនឈ្មោះ លី ថៃ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិ កំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្រោយពីវាស់វែងរួចបាន សមត្ថកិច្ចបាបបញ្ជូនជនសង្ស័យទាំង២នាក់ សួរនាំដើម្បីធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់ ៕ ប៊ុន រិទ្ធី

6 1 2 3 4 5

 


ចែករំលែក៖