ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូYamohamio បុកជាមួយរថយន្តបាឡែនរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មនុស្សស្រី២នាក់ បានរងរបួសធ្ងន់ ស្រាល ខណៈជិះម៉ូតូមិនគោរពសិទ្ធិអាទិភាព លុះដល់ផ្លូវបំបែកជា៤ ក៏បុកជាមួយរថយន្តបាឡែនពីត្បូងមកជើងពេញទំហឹង បណ្ដាលឲ្យដួលរណូករណែល កាលពី វេលាម៉ោង១៥និង០៥ នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ លើផ្លូវលេខ ២០៨ កែងនឹងផ្លូវលេខ ១០៧ ភូមិ មេភ្លើង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ក្មេងស្រីដែលរងរបួសធ្ងន់ឈ្មោះ ភា សុភាព អាយុ៩ឆ្នាំ មុខរបរសិស្ស និងអ្នកបើកម៉ូតូឈ្មោះ គង់ ស្រស់ អាយុ២១ឆ្នាំមុខរបរលក់ដូរ រស់នៅ ភូមិ ស្វាយរៀង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខណៈបើកម៉ូតូយាមូហាមីអូពណ៌ខ្មៅ អត់ស្លាកលេខ ។

រីឯអ្នកបើករថយន្ត ឈ្មោះ គង់ សំណាង អាយុ៥១ឆ្នាំមានទីលំនៅ ភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

តាមសាកស្សីបានឲ្យដឹងថា មុនពេលកើតហេតុ មានមនុស្ស ស្រី២នាក់ បានបើកបរម៉ូតូមួយគ្រឿងពីកើតទៅលិច លុះបើកមកដល់ផ្លូវបំបែកជា៤ក៏វាក់និងរថយន្ដ ម៉ាក កាម៉ារីឆ្លាម ពណ៏ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AF ៣៧៣០ ទិសដៅពីត្បូងមកជើងក៏បុកគ្នាពេញទំហឹងតែម្ដង។

ក្រោយមក ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដឹកជនរងគ្រោះទាំង២នាក់ មកកាន់មន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងវាស់វែង និងអូសវត្ថុតាង២គ្រឿង មកកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ចាត់ការតាមច្បាប់ ។

សមត្ថកិច្ចបន្តថា មូលហេតុនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ មកពីម៉ូតូមិនគោរពសិទ្ធិអាទិភាពក្នុងការបើកបរ ៕ យឹម សុថាន

as-1 as-2 as-3 as-4


ចែករំលែក៖