ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកត្រីពីជ្រៃធំមកដល់ស្រុកស្អាងក្រឡាប់ចាក់ត្រីជាង១តោន

ចែករំលែក៖

ខេត្តកណ្តាល៖ រថយន្តមួយគ្រឿងបានបើកក្រឡាប់ បណ្តាលឲ្យត្រីនៅក្នុងរថយន្តទាំងប៉ុន្មានបានរួចអស់ ធ្វើឲ្យខាតបង់យ៉ាងច្រើនបើគិតជាលុយកាក់ ។ ប៉ុន្តែទោះបីយ៉ាងណា ករណីក្រឡាប់រថយន្តដឹកត្រីមកពីជ្រៃធំ នេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។

សេចក្តីរាយការណ៍ព័ត៌មានពីសាក្សីបានបញ្ជាក់ថា រថយន្តមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ទម្ងន់៥តោន កែឡើង១០តោន ពាក់ស្លាកលេខ ភ្នំពេញ ៣A-២៨៩២ បើកពីត្បូងទៅជើង បានបើកវ៉ាក់នឹងរថយន្តមួយគ្រឿងពីខាងមុខ ជាន់ហ្វ្រាំងមិនសុី ក៏ជ្រុលក្រឡាប់ធ្លាក់ទឹកតែម្តង ។

រថយន្តដែលជួបគ្រោះថ្នាក់នេះ ត្រូវគេដឹងថាបានដឹកត្រីចេញពីជ្រៃធំ តំបន់ព្រំដែន យកទៅលក់នៅផ្សារព្រែកព្នៅ ។ លុះមកដល់ចំណុចលូ ទួលក្រសាំង ផ្លូវជាតិលេខ២១បេ ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ក៏ក្រឡាប់តែម្តងនៅវេលាម៉ោងជិត១១យប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ករណីនេះ គេបានបញ្ជាក់ថា ខូចខាតត្រីជាង១តោន ៕ ថាច់ យ៉ាត

 

1 2


ចែករំលែក៖