ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យលួចលុយសណ្ឋាគារជាង៣ពាន់ដុល្លារ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទលួចលុយសណ្ឋាគារ២លើក សរុបជាង៣ពាន់ដុល្លារ បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ។

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ី សារ៉ាត់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារមីយ៉ាថេល (អ្នកគិតលុយ) មានទីលំនៅផ្ទះជួល ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីលួចប្រាក់សណ្ឋាគារចំនួន២លើក គឺលើកទី១ចំនួនបីពាន់ដុល្លារ និងលើក២ បីរយសាមសឹបដុល្លារ ។

ការឃាត់ខ្លួននេះ ធ្វេីឡេីងតាមពាក្យបណ្តឹងរបស់ម្ចាស់សណ្ឋាគារ ឈ្មោះ យ៉ាង អុីឈីង ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន និងប្តីឈ្មោះវេង ឡុង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ករណីនេះ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហខេត្តព្រះសីហនុកំពុងអនុវត្តន៍តាមនីតិវិធី ៕ ឆ្លាម សមុទ្រ

20161113_151035


ចែករំលែក៖