ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់របួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍រថយន្ដបុកម៉ូតូនៅស្រុកបារាយណ៍

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង ០៩និង០០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដកូរ៉េ បុកជាមួយម៉ូតូ បណ្ដាលឲ្យអ្នកជិះម៉ូតូ២នាក់រងរបួសធ្ងន់ ។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចផ្លូវជាតិលេខ០៦ ត្រង់ចំណុចវាលសរសៃ ភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺរថយន្ត និងម៉ូតូបានធ្វើដំណើរបញ្ច្រសទិសដៅ ពីជើងទៅត្បូង មកដល់ចំណុចវាលសរសៃ ក៏បានបុកគ្នាពេញទំហឹង ដោយបើកទៅបុកម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ ១D ៦៩៨៩ ឈ្មោះ ហ៊ូ រិទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ ចំបក់ ឃុំស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ របួសធ្ងន់ អ្នករួមដំណើរឈ្មោះ បេស ពិទូរ ភេទប្រុស អាយុ ២២ឆ្នាំរស់នៅភូមិ ឃុំជាមួយគ្នា រងរបួសធ្ងន់ ។ ចំណែកអ្នកបើកបររថយន្តកូរ៉េបានបើករថយន្ដរត់គេចបាត់ ។

បន្ទាប់មក សមត្ថកិច្ចចុះវាស់វែង ធ្វើកំណត់ហេតុបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ និងបន្ដបញ្ជូនទៅពេទ្យទីក្រុងភ្នំពេញ ព្រមទាំងប្រមូលវត្ថុតាំងយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំសូយោង និងបន្ដស្រាវជ្រាវតាមរកជនបង្កឲ្យចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី

ase-1 ase-2 ase-3 ase-4 ase-5 ase-6 ase-7


ចែករំលែក៖