ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូនៅស្រុកលំផាត់ របួសធ្ងន់ ស្រាល៣នាក់

ចែករំលែក៖

ខេត្តរតនគិរីៈ ប្រុស ស្រី៣នាក់រងរបួសធ្ងន់ ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូនៅស្រុកលំផាត់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោ៨និង៤៨នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំនុចផ្លូវបំបែកមុខតូបជាងធី លើផ្លូវជាតិ៧៦ ភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី បណ្តាលអោយស្រី២នាក់ ប្រុស១នាក់ រងរបួស ដោយជិះម៉ូតូបញ្ជ្រាសទិសគ្នា ពីជើងទៅត្បូង ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនបង្ក ឈ្មោះ សិក កាណែ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិទំពួន នៅភូមិកាណាងកិត ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី មុខរបរកសិកររបួសធ្ងន់ ម៉ូតូម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី ១A:៧១៣០មូលហេតុបើកម៉ូតូបត់ឆ្វេងគ្មានការប្រុងប្រយ័ត្ន ។

ជនរងគ្រោះ ឈ្មោះ ឈុត អូន ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ របួសធ្ងន់ ជិះម៉ូតូម៉ាកC125 ព៏ណខ្មៅ ពាក់ស្លាក់លេខ រតនគិរី 1A:5586 និងអ្នករួមដំណើរ ឈ្មោះ ឈុត តូន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកសិករ របួសស្រាល អ្នកទាំងពីរមានទីលំនៅភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។

ចំណែកវត្ថុតាងម៉ូតូពីរគ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់ដើម្បីដោះស្រាយជាក្រោយ ។

រីឯជនរងគ្រោះបានដឹកតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ៕ វុទ្ធឦសាន

savuth-4 savuth savuth-1 savuth-2 savuth-3


ចែករំលែក៖