ព័ត៌មានទាន់ហេតុការណ៍៖

ប្រើថ្នាំញៀនលើសចំណុះគំរាមសម្លាប់ប្រពន្ធទៅដល់ប៉ុស្តិ៍នគរបាលថើបប្រពន្ធលួងចិត្តដើម្បីរួចខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលបានឃាត់ ខ្លួនបុរសម្នាក់ដែលប្រើប្រាស់ថ្នាំញៀនហួស ប្រមាណរហូតឈានដល់យកកូនកាំបិតមកភ្ជង់កគំរាមសម្លាប់ប្រពន្ធដោយសារតែការប្រចណ្ឌ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាលកាលវេលាម៉ោង៥ ល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ ចំណុចសួនច្បារសាកលវិទ្យាល័យបៀលប្រាយ តាមមហាវិថីព្រះសុធារស ស្ថិតក្នុង ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ស្ត្រីជាភរិយាឈ្មោះ វង្ស ស្រីលីង អាយុ ៣៤ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិន ពិតប្រាកដ មានស្រុកកំណើតនៅស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល និងប្តីជាជនបង្ក ឈ្មោះ ជា ម៉ាស់ អាយុ២៨ឆ្នាំ មុខរបររើស អេតចាយ ស្នាក់នៅមិនពិតប្រាកដ មាន ស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវ ។

តាមសម្តីស្រ្តីរងគ្រោះបានឲ្យដឹងថា ពួក គេទាំង២នាក់ប្តីប្រពន្ធបានគ្នារយៈពេល២ ឆ្នាំមកហើយមិនទាន់មានកូនចៅទេ។ មុនពេលកើតហេតុដោយសារប្ដីគាត់ប្រើប្រាស់ ថ្នាំញៀនជ្រុលហួសកម្រិតទើបឈានដល់ យកកាំបិតនិងដង្កាប់មកភ្ជង់គំរាមសម្លាប់ រូបគាត់ធ្វើឲ្យគាត់ភ័យបានរត់ទៅប្តឹងសមត្ថ កិច្ចឲ្យជួយនាំខ្លួនបុរសជាប្តីយកទៅអប់រំតែគាត់មិនបានប្តឹងប្តល់ទេ ដោយសារត ែរាល់ថ្ងៃនេះបានប្តីជាអ្នករកស៊ីចិញ្ចឹមបើ សិនជាប្តីគាត់ជាប់ពន្ធនាគារបាននរណាជាអ្នករកស៊ីចិញ្ចឹមគាត់ ។

ចំណែកបុរសជាប្តីវិញបានប្រាប់ថា ដោយសារគាត់ប្រើប្រាស់ថ្នាំញៀនជ្រុលពេកគ្រប់គ្រងស្មារតីមិនជាប់ទើបយក កាំបិត និងដង្កាប់ទៅភ្ជង់ប្រពន្ធខ្លួនឯងបែបនេះរហូតទាល់តែសមត្ថកិច្ចឃាត់ខ្លួនមួយសន្ទុះទើបដឹងខុស ហើយក៏ជ្រុលហួសទៅ ហើយ ប៉ុន្តែគាត់បានសុំទោសសមត្ថកិច្ច រាល់អំពើដែលបានប្រព្រឹត្តហើយថែមទាំងថើបប្រពន្ធទុកជាការបញ្ជាក់ពីសេចក្ដី ស្រលាញ់ចំពោះមុខសមត្ថកិច្ចទៀតផង ។

នគរបាលប៉ុស្តិ៍ទន្លេបាសាក់បានបញ្ជាក់ ថា បន្ទាប់ពីបុរសជាប្ដីប្រើប្រាស់ថ្នាំញៀនជ្រុលយកកាំបិតនិងដង្កាប់ទៅភ្ជង់កប្រពន្ធហើយមានការភ្ញាក់ផ្អើលរួចក៏ត្រូវកម្លាំង នគរបាលឃាត់យកមកប៉ុស្តិ៍ដើម្បីសាកសួរ។ ក្រោយពីការសាកសួររួចទោះបីថាមិនមានរបួសស្នាមដល់ប្រពន្ធ ហើយប្រពន្ធមិនដាក់ ពាក្យបណ្ដឹងក៏ដោយក៏ត្រូវបញ្ជូនបុរសជាប្ដីទៅឲ្យមន្ទីរសង្គមកិច្ចអប់រំកែប្រែឲ្យក្លាយជាមនុស្សល្អដែរ ៕ ហេង នរិន្ទ្រ

img_3736


ចែករំលែក៖