ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបបទល្មើស២ករណីផ្សេងគ្នានៅខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ : ជនប្រព្រិត្តបទល្មើស២ករណីរួមមានចែកចាយថ្នាំញៀននិងបើកហ្គែមខុសច្បាប់ត្រូបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសហការជាមួយកម្លាំងនៅប៉ុស្តិ៍រដ្ឋបាលបានបង្ក្រាបជាបន្តបន្ទាប់នៅគោលដៅ២ផ្សេងគ្នា ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ។

ករណីទី១: ជនសង្ស័យជា មុខសញ្ញាចែកចាយថ្នាំញៀនយ៉ាងសកម្ម២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលព្រែកថ្មី ធ្វើការបង្ក្រាបបានជាក់ស្តែង នៅចំណុចខ្ទមចាស់ដីឡូត៍គ្មានលេខ ស្ថិតតាមបណ្តោយផ្លូវលេខ៣៦៩ ក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង ២០ និង ៥០នាទីព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះលី ច័ន្ទវិរៈ ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ និងទី២ឈ្មោះ អ៊ុន គន្ធារស្មី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ កោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

មន្ត្រីនគរបាលអោយដឹងថា មុនឈានដល់ការបង្ក្រាប គឺកម្លាំងនគរបាល ដោយមានការបញ្ជារផ្ទាល់ពីលោកអធិការនគរបាលខណ្ឌ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុក រហូតដល់វេលាខាងលើ ដោយកំណត់បានច្បាស់ពីទីតាំង របស់ជនសង្ស័យ កម្លាំងបានចុះទៅបង្ក្រាបបានជាក់ស្តែងតែម្តង ខណះជនសង្ស័យទាំង២ កំពុងវិចខ្ជប់គ្រឿងញៀនដើម្បីត្រៀមលក់ចេញ ។

ក្នុងការបង្ក្រាបនេះសមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៌សថ្លា ហៅម៉ាទឹកកក សរុប ២៣កញ្ចប់ ( ២កញ្ចប់ថង់ធំល្មមនិង២១កញ្ចប់ថង់តូច) កាំភ្លើងកែច្នៃបាញ់គ្រាប់កាំកង់១ដើម គ្រាប់កាំកង់ចំនួន ៩០គ្រាប់ ដាវ២ដើម,ដែកកេះ១ ប្រអប់ជ័រ១ ទុយោជរ័មុខកាត់សំរាប់ចូកថ្នាំញៀន៣កំណត់ ទូរស័ព្ទ១គ្រឿង គ្មានម៉ាកពណ៌ខ្មៅ កូនថង់ប្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវឃុំខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅពេលក្រោយ ។

ដោយឡែកនៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងនគបាលប៉ុស្តិ៍សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌដោយមានការសម្របសំរួលពីលោកស្រីវ៉ា សក្តា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានឆ្មក់ចុះបង្ក្រាបទីតាំងលួចបើកហ្គែមខុសច្បាប់នៅចំនុចផ្ទះលេខ២០ ផ្លូវ៣៦៩ ភូមិកណ្តាល១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រឹបអូសបានទូរហ្គែមបាញ់ត្រីចំនួន២ទូរនិងឃាត់ខ្លួនមនុស្សចំនួន១១នាក់ យកមកធ្វើការអប់រំ ដោយឡែកទូរហ្គែមរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ៕ សណ្តោស

4 1 2 3


ចែករំលែក៖