ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្ស២នាក់ និងថ្នាំញៀន១កញ្ចប់

ចែករំលែក៖

ភ្នំពេញ : មនុស្ស២នាក់ ត្រូវសមត្ថកិច្ច ប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន ខណៈឆែកឆេររកឃើញថ្នាំញៀន១កញ្ចប់នៅជាប់ខ្លួន កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ភូមិបាយាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ ទ្រី សេងតុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងឈ្មោះ ផល ឆាយ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរធ្វើការ រោងចក្រ ស្នាក់នៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យ២នាក់នេះ ជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១D ៦១២០ បន្ទាប់ពីសមត្ថកិច្ចសង្ស័យ ហើយហៅសួរនាំ និងឆែរឆេរ រកឃើញថ្នាំញៀន១កញ្ចប់នៅជាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ទើបសមត្ថកិច្ចឃាត់ខ្លួន យកមកសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីសាកសួរ ។

ប្បច្ចុប្បន្នអ្នកទាំង២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕ តុង សីហា

a ww


ចែករំលែក៖