ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកបរងងុយដេកបើករថយន្តដឹកស្វាយក្រឡាប់ធ្លាក់ចូលប្រឡាយ

ចែករំលែក៖

ខេត្តព្រៃវែង ៖ រថយន្តដឹកស្វាយ១គ្រឿងក្រឡាប់ធ្លាកប្រឡាយដោយសារអ្នកបើកបរ ងងុយដេកបណ្ដាលឲ្យចាក់ចោលផ្លែស្វាយពេញប្រឡាយនិងខូចរថយន្តស្ទើរទាំង ស្រុង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៨ ត្រង់ ចំណុចភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

អ្នកបើកបរឈ្មោះ វួង វឹង អាយុ៥៦ឆ្នាំ ជនជាតិវៀតណាម រស់នៅស្រុកល្វាឯម ខេត្តកណ្ដាលបានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យរថយន្តគាត់ធ្លាក់ប្រឡាយដោយសារនៅពេលកំពុងបើកបរគាត់ងងុយដេកក៏រេចង្កូតធ្លាក់ផ្លូវចូលប្រឡាយតែម្តង ចំណែក អ្នករួមដំណើរមិនមានរបួសទេ។

រថយន្តដែលក្រឡាប់ប្រភេទកូរ៉េមួយតោនកន្លះពណ៌សពាក់ស្លាកលេខ ឃ. ១២៥៥ ព២ ក្រោយកើតហេតុម្ចាស់រថយន្តបានចុះទឹកដើម្បីរើសស្វាយនិងហៅរថយន្តស្ទូចមកស្ទូចយករថយន្តទៅជួសជុល៕ សហការី

untitled-1


ចែករំលែក៖