ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអាជីវករផ្សារកអណ្តើកចោទគណៈកម្មកាផ្សារសាងសង់តូបតូចជាងមុន

ចែករំលែក៖

ខេត្តព្រៃវែង ៖ អាជីវករនៅផ្សារក អណ្ដើក ដែលស្ថិតនៅភូមិប្រាសាទ ឃុំ ប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានតវ៉ាជាច្រើនលើកច្រើនសាមកហើយ ដោយទាមទារឲ្យគណៈកម្មការផ្សារសាងសង់តូបថ្មីឲ្យដូចដើម ដែលបច្ចុប្បន្នគេកំពុងតែធ្វើតូចជាងតូបពីមុន ។

បើតាមក្រុមអាជីវករក្នុងផ្សារបាន អះអាងថា តូបដែលសង់ថ្មីរបស់គណៈកម្មការផ្សារកអណ្ដើកនេះ គឺមិនមានតម្លាភាព ទេ ដោយបានបាត់អស់ជាច្រើនម៉ែត្រស្ទើរ តែគ្រប់គ្នា ដោយអ្នកខ្លះត្រូវគេខណ្ឌតូបជាពីរដែលប្រការនេះវាបានធ្វើឲ្យចង្អៀតហើយមានអាជីវករខ្លះត្រូវបង្ខំចិត្តមកលក់ដូរនៅលើផ្លូវដែលវាបានបង្កជាការកកស្ទះចរាចរណ៍មួយថែមទៀត ។

សូមបញ្ជាក់ផងដែរថា ផ្សារកអណ្ដើក នេះ ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបត្ថម្ភប្រាក់សម្រាប់ធ្វើថ្មីជូនអាជីវករ ក្រោយពេលផ្សារមួយនេះត្រូវបានភ្លើងឆេះកាលពីឆ្នាំ២០១៤ ។

ឆ្លើយតបនឹងករណីខាងលើ លោក ចន សុន ជាគណៈកម្មការផ្សារបានឲ្យដឹងថា ការទាមទាររបស់អាជីវករ គឺមិនត្រឹមត្រូវទេ ព្រោះតូបសង់ឲ្យគ្រប់ចំនួនអស់ហើយ ។ ចំណែកលោក ចាន់ រ៉ាន់ អភិបាលស្រុក កំពង់ត្របែកបានឲ្យដឹងថា ករណីពលរដ្ឋ តវ៉ាខាងលើ លោកបានដោះស្រាយរួចរាល់ អស់ហើយ ៕ ហេង នរិន្ទ្រ

playveng-2


ចែករំលែក៖