ព័ត៌មានទាន់ហេតុការណ៍៖

ម្ដាយជំពាក់លុយ៨០ដុល្លារ ហៅកូនស្រីទៅវាយ ព្រោះខឹងមិនប្រាប់លេខទូរស័ព្ទ

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីវ័យប្រហែល៣០ឆ្នាំម្នាក់ បានហៅក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ទៀតទៅជួប ហើយបានសុំលេខ ទូរស័ព្ទម្ដាយរបស់នាង ដើម្បីខលទៅទារលុយ ព្រោះម្ដាយក្មេងស្រីខាងលើនោះ ជំពាក់លុយចំនួន៨០ដុល្លារ តែខណះក្មេងស្រីនោះទៅដល់បែជាបង្កជម្លោះប្រើហិង្សារប្រតាយប្រតបគ្នារងរបួសបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីជាម្ចាស់ បំណុលដែលបង្ករបួសស្នាមលើក្មេងស្រីជាអនិតិជននោះឈ្មោះ ពៅ អាយុប្រមាណជាង៣០ឆ្នាំមុខេបរ ជាអាជីវករលក់គ្រឿងអលង្ការកាឡៃ នៅក្នុងផ្សារទួលពង្រនោះ ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ឃឹម សុវណ្ណារី អាយុ១៦ឆ្នាំ មុខរបរបញ្ចូលភ្លេងទូរស័ព្ទ មានស្រុកកំណើត នៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ និងមានម្តាយឈ្មោះ ហ៊ុក វណ្ណី អាយុ៣០ឆ្នាំ មានមុខរបរលក់ទឹកអំពៅស្នាក់ផ្ទះជួលភូមិទួលពង្រ ជាមួយគ្នាដែរ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុស្ត្រី ជាម្ចាស់បំណុលបានហៅក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ដែលជាកូនរបស់អ្នកជំពាក់លុយទៅជួប ហើយបានសុំលេខ ទូរស័ព្ទម្ដាយរបស់នាង ដើម្បីខលទៅទារលុយ ព្រោះម្ដាយក្មេងស្រីខាងលើនោះ ជំពាក់លុយចំនួន៨០ដុល្លារ មិនមានលទ្ធភាពសង ប៉ុន្តែខណៈនោះនាងមិនបានប្រាប់ទេ ស្រាប់តែស្រ្តីម្ចាស់ បំណុល មានការខឹងសម្បារ ដាច់ក្បាលដាច់កន្ទុយ បង្កជាជម្លោះប្រតាយប្រតប់គ្នាកើតឡើង បណ្ដាលឲ្យ ក្មេងស្រីរូបនោះ រងរបួសដាច់ រយះដៃដោយសារក្រចក របស់ស្រ្តីម្ចាស់បំណុលរូបនោះ។ ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមនុស្សចាស់វាយក្មេង បង្កឲ្យមានរបួសស្នាមបែបនេះ ហើយមានមនុស្សទៅចោមរោមមើល យ៉ាងច្រើន ថែមទៀតផង និងបានចូលទៅជួយចាប់ មិនឲ្យស្រ្តីម្ចាស់បំណុលនោះវាយធ្វើបាបក្មេងនោះឡើយ។

ក្រោយពេលកើតហេតុ ស្រ្តីខាងលើនិងក្មេងស្រីរងគ្រោះ ត្រូវបានសន្តិសុខផ្សារនាំទៅកាន់ទីស្នាក់ការផ្សារទួល ពង្រនោះ ដើម្បីដោះស្រាយគ្នា ប៉ុន្តែភ្លាមៗនោះស្រ្តីដៃដល់ មិនបានទទួលខុសនោះទេ បានបដិសេធន៏ ថាខ្លួនមិនបានវាយទៅលើក្មេងស្រីនោះទេ គឺជាការប្រតាយប្រតប់គ្នា ទៅវិញទៅមកតែប៉ុណ្ណោះ ម្យ៉ាងខ្លួន មានបីកូនតូចនៅក្នុងដៃទៀតផង។បន្ទាប់ពីមានការប្រកែកគ្នាបែបនេះ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ បានបំរុងនាំខ្លួនទៅកាន់ប៉ុស្ដិ៍ ទើបស្រ្តីរូបនោះសុខចិត្ត សម្របសម្រួលគ្នាជាមួយ ក្មេងស្រីរងគ្រោះ បញ្ចប់រឿងដោយការលុបចោលបំណុលដែលម្ដាយក្មេងស្រីនោះជំពាក់៕ សុខាសែនជ័យ

image2 image3 image4


ចែករំលែក៖