ភ្នំពេញ ៖ ក្រោយពីទទួលបានព័ត៌មានករណីជនបោកប្រាស់ជ្រើសរើសឲ្យចូល បម្រើកងទ័ពដោយបង់លុយ និងអនុវត្តតាម ការណែនាំរបស់ព្រះរាជអាជ្ញាអមសាលា ដំបូងរាជធានីភ្នំពេញ និងលោក សៀង សុខ ព្រះរាជអាជ្ញា រងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ក្រោមទម្រង់បទល្មើសជាក់ស្តែងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេតបន្ទាន់ មួយ ដោយមានកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបានឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ងួន សេងសត្យា ហៅ ទូច សេង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរយោធា អត្តលេខ០១១០៩៩ មានស្រុកកំណើតនៅភូមិត្រាវគៀត ឃុំ ដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប និងមានទីលំនៅបច្ចុប្បន្នផ្ទះជួលផ្លូវលេខ១២២ ភូមិ៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានី ភ្នំពេញ កាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងរាជធានីភ្នំពេញ ដោយចោទប្រកាន់ ពីបទក្លែងបន្លំឯកសារសាធារណៈ (ក្លែង ឋានន្តរស័ក្តិ រចនាសម័ន្ធកងទ័ព និងឯកសារ ជ្រើសរើសទ័ព) ឆបោកប្រាក់ និងបានកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ។
ប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមកឈ្មោះ ងួន សេងសត្យា ហៅ ទូច សេង បានតាំងខ្លួន ឬ ក្លែងខ្លួនជានាយទាហានជាន់ខ្ពស់ម្នាក់ ថ្នាក់ឧត្តមសេនីយ៍ទោ នៃ អគ្គនាយកដ្ឋានចារកម្មពិសេសអគ្គបញ្ជា ការ ហើយបានធ្វើឯកសាររបស់សាមីអង្គ ភាព ដោយបានក្លែងឯកសារ សាធារណៈ ជ្រើសរើសនាយទាហាន និងពលទាហានជាច្រើនរូបបញ្ចូលក្នុងក្របខ័ណ្ឌកងទ័ព ដោយតម្រូវឲ្យជនរងគ្រោះទាំងនោះបង់ ថ្លៃសេវាជាបន្តបន្ទាប់ ។
ក្រោយមកជនរងគ្រោះជាច្រើននាក់ ដែលត្រូវឈ្មោះ ងួន សេងសត្យា ជ្រើស រើសបញ្ចូលក្របខ័ណ្ឌទ័ព ក្នុងអង្គភាពអគ្គនាយកដ្ឋានចារកម្មពិសេសនោះ ពុំបាន ចូលធ្វើការងារទេ ក៏បានលេចឮព័ត៌មាននេះទៅដល់សាមីអង្គភាព (អគ្គនាយក ដ្ឋានចារកម្មពិសេស) ។ ទន្ទឹមនឹងនោះសាមី អង្គភាព ក៏បានត្រួតពិនិត្យមើលបញ្ជីឈ្មោះនៅក្នុងអង្គភាព អគ្គនាយកដ្ឋានចារកម្ម ពិសេស ឃើញថា ពុំមានឈ្មោះ ងួន សេង សត្យា ឋានៈឧត្តមសេនីយ៍ទោ នៅក្នុងអង្គ ភាព អគ្គនាយកដ្ឋានចារកម្មពិសេស នៃអគ្គបញ្ជាការដ្ឋាននោះដែរ ទើបសាមី អង្គភាពផ្តល់ព័ត៌មានដល់ស្ថាប័នសមត្ថ កិច្ចកងរាជអាវុធហត្ថឲ្យជួយធ្វើអន្តរាគមន៍ ស្រាវជ្រាវរកជនសង្ស័យ ងួន សេងសត្យា និងឃាត់ខ្លួនតែម្តង ។ បន្ទាប់ពីបានស្តាប់ចម្លើយជនសង្ស័យឈ្មោះ ងួន សេងសត្យា សមត្ថកិច្ចបានស្រាវជ្រាវឆែកឆេរមើលឯកសារក្នុងកុំព្យូទ័រយួរដៃរបស់ជនសង្ស័យនេះបង្ហាញឲ្យឃើញថា មានរូបថតប្រជុំ ជួរទ័ពនៅក្នុងកុំព្យូទ័រនេះ ដែលជនសង្ស័យ បានជ្រើសរើស ដើម្បីឆបោកប្រាក់ពីជនរង គ្រោះពិតប្រាកដមែន ។
ជនសង្ស័យបានសារភាពថា ការបែក គំនិតរៀបចំគម្រោងការជ្រើសរើសមនុស្សឲ្យចូលបម្រើកងទ័ពនេះ ដោយមុនដំបូងខ្លួន បានទៅទិញខោអាវ ស័ក្តិ និងគ្រឿងបំពាក់ផ្សេងៗថ្នាក់ឧត្តមសេនីយ៍ត្រី ពីផ្សារទឹក ថ្លា(ភ្នំពេញ) ។ ពេលទិញបានហើយខ្លួនក៏ យកមកពាក់តែម្តង ព្រមទាំងបានថតរូប ឃើញថាស្អាតហើយខ្លួនក៏បានពាក់ទៅ បង្អួតគេឯងនៅឯស្រុកកំណើតរបស់ខ្លួន ។ ពេលបងប្អូនឃើញ ដូចនេះក៏ចង់ចូលធ្វើយោធាដូចខ្លួនដែរ ពេលនោះខ្លួនប្រាប់ថា បើចង់ធ្វើយោធា រៀបចំឯកសារដាក់ពាក្យ ចូលតាមរយៈខ្លួន ។ ដោយឃើញថា មានបងប្អូនដាក់ពាក្យច្រើនជាបន្តបន្ទាប់ ដូចនេះ ខ្លួនក៏មានគំនិតរៀបចំជារចនាសម្ព័ន្ធនេះឡើង ដោយនៅក្នុងរចនាសម្ព័ន្ធ នេះបានដាក់ថាជា (អង្គភាពចារកម្ម ពិសេស) ដោយយករូបថតលោកឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត ជាប្រធាន អង្គភាពថែមទាំងដំឡើងឋានន្តរស័ក្តិឲ្យ លោក ហ៊ុន ម៉ាណែត ពីថ្នាក់ឧត្តមសេនីយ៍ឯក ទៅជានាយឧត្តមសេនីយ៍ ។ ចំណែក រូបថត លោក ម៉ម យឿន និងរូបថតលោក ផាត វឌ្ឍនា ដាក់ជាអនុប្រធានទាំងពីរនាក់ ចំណែករូបខ្លួនឯងជាអនុប្រធានទី២ នាយកដ្ឋានចារកម្មភេរវកម្មនៃអគ្គបញ្ជាការ បញ្ជាការទិស ។ នេះគឺធ្វើឡើងក្នុងគោល បំណងទី១-ឲ្យគេមានជំនឿទុកចិត្ត ទី២- ទុកសម្រាប់មើលខ្លួនឯងផង ទី៣-ទុក សម្រាប់បង្ហាញប្រាប់អ្នកចង់បានស័ក្តិ និង តួនាទីព្រមទាំងមានលទ្ធភាពឲ្យលុយ ក្នុង ប្រអប់ការងារនីមួយៗ ។
កងរាជអាវុធហត្ថរាជធានី ភ្នំពេញបានបញ្ជូន ឈ្មោះ ងួន សេងសត្យា ហៅ ទូច សេង នេះទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីបើកការវិនិច្ឆ័យទោសទៅតាមច្បាប់ ហើយត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានី