ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការបែន រត្ន័ ណែនាំឲ្យអធិការអូរាំងឪបន្តធ្វើរដ្ឋបាលចំហ និងឆែករកឃើញសារធាតុញៀន១២កញ្ចប់ ហើយឃាត់ខ្លួនជនសង្ស័យ៤នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ ដោយមានការយកចិត្តទុកដាក់ដឹកនាំបញ្ជានិងណែនាំពីសំសំណាក់លោកឧត្តមសេនីយ៍ បែន រត្ន័ស្នងការនគរបាលខេត្តត្បូងឃ្មំុ ក្នុងរយៈពេល២ថ្ងៃនេះ កំលាំងអធិការដ្ឋាននគរបាលស្រុកអូរាំងឪ ដឹកនាំដោយលោក វរសេនីយ៍ លឿង រដ្ឋា បានចះុធ្វើរដ្ឋបាលចំហ និងឆែកអាវុធជាតិផ្ទុះតាមដងផ្លូវ ដោយរកឃើញនូវសារធាតុញៀន១២កញ្ចប់ និងជនសង្ស័យពាក់ពន្ធ័៤នាក់ក្នុងរយៈពេល២ថ្ងៃ។

លោក លឿង រដ្ឋា អធិការស្រុកអូរាំងឪបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៧យប់លោកឧត្តមសេនីយ៍ ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបព្ជាាតាមទូរស័ព្ទ មកអោយខ្ញុំ បព្ជាាដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ក្នុងស្រុកអូរាំងឪចុះត្រួតពិនិត្យ ឆែកឆេរ អាវុធជាតិផ្ទុះនៅពេលយប់ ។

ក្នុងនោះខ្ញុំបានដឹកនាំបព្ជាាផ្ទាល់ទៅនាយប៉ុស្តិ៍គងជ័យ ដឹកនាំកំលាំងចំនួន០៤នាក់ ចុះឆែកឆេរអាវុធជាតិផ្ទុះ នៅចំណុចសា្ពន ភូមិលេខ២ ឃុំគងជ័យ ស្រុកអូរាំងឪ លទ្ធផលធ្វេីបានរថយន្តចំនួន០៨គ្រឿង ម៉ូតូចំនួន២០គ្រឿង រកឃេីញថ្នាំញៀនចំនួន០១កព្ចាប់តូចលាក់ទុកក្នុងមាត់ប្រភេទម៉ាទឹកកក់ ជារបស់ឈ្មោះ រឿន ភ័ក្ត្រា ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរមានទីលំនៅបច្ចុប្បន្ន ភូមិអូដំរាយ ឃុំគងជ័យនិងម្នាក់ទៀតឈ្មោះ ទ្រី សុផល អាយុ១៨ឆ្នាំ ភេទប្រុស ជាតិខ្មែរ បច្ចុប្បន្ននៅភូមិអូបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

លោកបន្តថា ក្រោយពីបានសាកសួរបំភ្លឺរួចមកអ្នកទាំង២បានឆ្លើយថាថ្នាំញៀននេះទិញពីឈ្មោះ អ៊ូ ណាង ភេទ ប្រុស អាយុ ៥៥ ឆ្នាំ ជាតិខ្មែរ ទីលំនៅនៅភូមិជ្រៃតាសូរ ឃុំអំពិលតាពក ស្រុកអូរាំងឪ បន្ទាប់មកយើងបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ស្នងការ និងលោកព្រះរាជអាជ្ញា សាលាដំបូងខេត្តត្បូងឃ្មុំ និងសុំគោលការ ករណីនេះយើងបានអោយឈ្មោះ រឿន ភក្រ្តា ទាក់ទងទិញពីឈ្មោះអ៊ូ ណាង បាន១កញ្ចប់ទៀត រហូតវេលាម៉ោង ១០និង៣០នាទីយប់យើងបានឃាត់ឈ្មោះអ៊ូ ណាង និង ប្រពន្ធឈ្មោះ ស៊ឹង រី យកមកសាក់សួរ នៅអធិការដ្ឋាននគរបាលស្រុកអូរាំងឪ ។

លុះព្រឹកឡើងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៧និង៣០នាទី យើងបានឆែកឆេរផ្ទះជនសង្ស័យ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ស្នការ និងតាមបង្គាប់របស់លោកព្រះរាជអាជ្ញា លទ្ធផលទទួលបាន ថ្នាំញៀនប្រភេទក្រាមស ចំនួន ១២កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង និងឧបករណ៍ជក់ថ្នាំញៀនមួយចំនួន ។

លោកអធិការក៏បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំ៤នាក់ ជំនាញបាននិងកំពុងកសាងសំណុំរឿងតាមនិតិវិធី និងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ៕វណ្ណះ

unnamed unnamed-1 unnamed-2 unnamed-4 unnamed-3 unnamed-5


ចែករំលែក៖