ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ចុះបង្រ្កាបមុខសញ្ញាប្រើ ប្រាស់ថ្នាំញៀន៤នាក់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ២១ និង៣០ នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរ បាលស្រុកត្រពាំងប្រាសាទបានចុះបង្រ្កាបមុខសញ្ញាប្រើប្រាស់ថ្នាំញៀន នៅភូមិទួល តាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនបាន ៤នាក់ និងថ្នាំញៀន១កញ្ចប់តូច ម៉ូតូ៣ គ្រឿង។ ជនសង្ស័យដែលឃាត់ខ្លួនទាំង៤នាក់ទី១.ឈ្មោះ អាត នេត ហៅដា ភេទ ស្រី អាយុ១៩ឆ្នាំ រស់នៅភូមិទួល តាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ ទី២.ឈ្មោះ លី វើយ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទី៣.ឈ្មោះ សុខ ចាន់ធូ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទួល តាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ និងទី៤.ឈ្មោះ លី ម៉ីម៉ី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិចុងកៅស៊ូ ឃុំស្រ្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប។

បច្ចុប្បន្នកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមច្បាប់៕ ប៉ែន នួន

abc


ចែករំលែក៖