ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះឡកែច្នៃនៅរោងចក្រផលិតកុងប្លាកេនៅបិតត្រាំងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ អគ្គិភ័យមួយបានឆេះឡកែច្នៃកម្ទេចឈើអាកាស្យានៅរោងចក្រផលិតកុងប្លាកេក្នុងតំបន់សេដ្ឋកិច្ច ពិសេសបិតត្រាំងកាលពីវេលាម៉ោង១០និង ៤៥នាទីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នៅ តំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ករណីអគ្គិភ័យឆេះឡកែឆ្នៃកម្ទេចអាកាស្យារោងចក្រផលិតកុងប្លាកេនេះកម្លាំង សមត្ថកិច្ចពន្លត់អគ្គិភ័យនៃទីបញ្ជាការកងរាជអាវុធហត្ថ និងកម្លាំងនគរបាលបានបាញ់ទឹកពន្លត់អណ្តាតភ្លើងដែលផ្ទុះចេញតាម ប្រហោងបំពង់ឡតែដោយសារអណ្តាតភ្លើង ខ្លាំងពេកបណ្តាលឲ្យរលាកមនុស្សចំនួន២នាក់របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

អគ្គិភ័យនេះត្រូវសមត្ថកិច្ចជំនាញពន្លត់បានទាំងស្រុងហើយដោយពុំបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិនោះទេ ៕ ឆ្លាមសមុទ្រ

se-2 se se-1


ចែករំលែក៖