ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបគ្រឿងញៀននៅកំពង់ស្ពឺចាប់បាន៣នាក់ និងថ្នាំញៀន១៩កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ បានចុះបង្រ្កាប និងឡោមពទ្ធផ្ទះសង្ស័យករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយឈានដល់ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ និងចាប់យកវត្ថុតាងថ្នាំញៀន១៩កញ្ចប់ធំ និងតូចផងដែរ ។

ប្រភពពីកងរាជអាវុធហត្ថបានប្រាប់ថា ជនសង្ស័យ ឈ្មោះ គង់ ស្រីនី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ឈ្មោះ ម៉ៅ ថាន ភេទ ប្រុសអាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរិតឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឈ្មោះ ស៊ីម ធារី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ជាមួយគ្នានេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាង និងសម្ភាររួមមាន៖ ម្សៅសថ្លា១៩កញ្ចប់, ជញ្ជីងថ្លឹងថ្នាំ១, កន្ត្រៃយ៣, ដែកកេះ១២, ទូរស័ព្ទ៤គ្រឿង, ស្លាកលេខម៉ូតូ២, ដបជក់ថ្នាំ២, កាបូបច្រកថ្នាំ៣, លុយរៀល៦ម៉ឺនរៀល និងថង់សម្រាប់ច្រកថ្នាំ៥៥០ថង់ ។

ជនសង្ស័យ និងវត្ថុតាងសម្ភារ ទាំងអស់ត្រូវបញ្ជូនមកទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បី ចាត់ការតាមនីតិវិធី ៕

aee ee


ចែករំលែក៖