ព័ត៌មានទាន់ហេតុការណ៍៖

លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំច្រនាងចេញពីខារ៉ាអូខេបើករថយន្តបុកមនុស្សស្លាប់២នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ធំៈ លោក ម៉ុក អ៊ុកសំអាត នាយប៉ុស្តិ៍រដ្ឋបាលឃុំច្រនាង បានបើកបរក្នុងស្ថានភាពស្រវឹងជោក បុកមនុស្សស្លាប់២នាក់ និងរងរបួសធ្ងន់ម្នាក់ ខណៈបើកបរក្នុងទិសដៅបញ្ច្រាសគ្នារវាងរថយន្ត នឹងម៉ូតូ។

ហេតុការណ៍នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បង្កឡើងដោយរថយន្តកាម៉ារី ស្វិត ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2B -2253 បើកបរពីត្បូងទៅជើង បើកបត់ដោយលោកអនុសេនីយ៍ទោ ម៉ុក អ៊ុកសំអាត មេប៉ុស្តិ៍រដ្ឋបាល ឃុំច្រនាង ខេត្តកំពង់ធំ បានបុកនឹងម៉ូតូសង់១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1H-8863 ជិះគ្នា៣នាក់ គ្មានមួកសុវត្ថិភាព ។ អ្នកបើកម៉ូតូ ឈ្មោះ ថុល វាសនា ភេទ ប្រុស ១៨ឆ្នាំ ស្លាប់ អ្នករួមដំណើរ អាយុ ១៨ឆ្នាំ ស្លាប់ ទី៣ ឈ្មោះ ថៃ ធា អាយុ ១៩ឆ្នាំ របួសធ្ងន់ រស់នៅភូមិឃុំ កើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៦។

តាមប្រភពព័ត៌មានច្បាស់ការណ៍ ពីមន្រ្តីសមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ លោក អនុសេនីយ៍ទោ ម៉ុក អ៊ុកសំអាត បានជិះរថយន្តមានគ្នា៤នាក់ទាំងតៃកុង បានចេញពីហាងខារ៉ាអូខេ យីហោ រស្មីបូព៌ា ស្ថិតនៅស្គន់ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូបណ្តាលឲ្យស្លាប់មនុស្ស ។ ក្រោយពីកើតហេតុ មានបក្ខពួក ឈ្មោះ វុធ បានជិះឡានធុនត្រា ពណ៌ទឹកប្រាក់ ស្លាកលេខ 2Y-9594 មករំដោះយកជនសង្ស័យ ។ ។

ប្រជាពលរដ្ឋ និងមហាជនកំពុងតែរង់ចាំមើលថា បើមន្រ្តីសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ បើករថយន្តបុកមនុស្សបណ្តាលឲ្យស្លាប់ តើស្ថាប័នតុលាការ ចាត់វិធានការដូចម្តេច ព្រោះថា ខណៈនេះជនសង្ស័យ ដែលជាអ្នកបង្ក បានរត់គេចខ្លួនបាត់ទៅហើយ ៕ ប៊ុនរិទ្ធី

ase-1 ase-2 ase-3 ase-4


ចែករំលែក៖