ព័ត៌មានទាន់ហេតុការណ៍៖

ក្លែងជាព្រះសង្ឃ៤នាក់ដើរបិណ្ឌបាត្រធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងក្រុងបាត់ដំបង បានចាប់ជនក្លែងជាព្រះសង្ឃ៤នាក់ ធ្វើសកម្មភាពដើរបិណ្ឌបាត្រពីប្រជាពលរដ្ឋ ដែលធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបន្ទប់ជួលមួយកន្លែងស្ថិតនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចថ្លែងថា ជនកំហូច ឈ្មោះ ម៉ៅ ជា អាយុ៣០ឆ្នាំ ឈ្មោះ វ៉ិត ផល្លា អាយុ៣២ឆ្នាំ ឈ្មោះ លឹម ម៉ៅ អាយុ៣៧ឆ្នាំ និងឈ្មោះ តូច សារ៉ាត់ ហៅតយ អាយុ៣៤ឆ្នាំ។ ជនសង្ស័យបាននិយាយថា រាល់ម៉ោង៧ព្រឹក ពួកគេខ្លួនបានឲ្យបក្ខពួកជូនទៅក្រោយកន្លែងបញ្ចុះសពទួលតាឯក ដើម្បីប្តូរសំលៀកបំពាក់ទៅជាលោកសង្ឃ ហើយដើរបិណ្ឌបាតក្នុងក្រុងបាត់ដំបង ក៏ត្រូវកម្លាំងនគរបាលចាប់តែម្ដង ៕

ds fd


ចែករំលែក៖