ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១១និង០៥នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ មានករណីបុរសម្នាក់មានជំងឺសរសៃប្រសាទ ផឹកស្រាស្រវឹង រួចយកខ្សែចងកនឹងធ្នឹមផ្ទះសម្លាប់ខ្លួន នៅលើផ្ទះរបស់ខ្លួនត្រង់ចំណុចទួលដំបូកយួន ឃុំពង្រ ស្រុកបារាយណ៌ ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អូន ចាវ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិពង្រ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ជនរងគ្រោះតែងតែផឹកស្រាស្រវឹងខួបរៀងរាល់ថ្ងៃ មិនដែលខាន ពេលស្រវឹងម្ដងៗ តែងតែចង់ចងក តែបានអ្នកជិតខាងជួយទាន់ពេល តែដល់ថ្ងៃកើតហេតុចុងក្រោយ បុរសនេះមិនដឹងផឹកស្រាពីកន្លែងណាទេ នៅពេលស្រវឹង ក៏ពុំមាននរណាដឹងថា ចងកដែរ ទើបបណ្ដាលឲ្យជនរងគ្រោះស្លាប់ ។
បន្ទាប់មក សមត្ថកិច្ចបានធ្វើកុសល្យវិច័យលើសាកសព តែពុំមានស្លាកស្នាមអ្វីក្រៅពីចងកនោះទេ ទើប ប្រគល់សាកសពឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី